គណបក្សប្រជាជនឃុំពេជចង្វារ បានទទួល យកអំពូលសូឡា និងគ្រឿងឧបភោគ បរិភោគ ពី សម្តេច គង់ សំអុល
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម អុិត សុធា អនុប្រធានក្រុមការងារចុះជួយឃុំពេជចង្វារ និង ឯកឧត្ដម គឹមរត័្ន ណារិន បាននាំយក អំពូលសូឡាមនិងគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនគណបក្សប្រជាជនឃុំពេជចង្វារ ស្ថិតក្នុងឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម អុិត សុធា បានថ្លែងថាអំណោយជាគ្រឿងឧបភោគ បរិភោគ និងអំពូលសូឡាដែលនាំយកមកប្រគល់ជូនគណ:
បក្សឃុំពេជចង្វារនៅពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ។ ឯកឧត្តម ក៍បានផ្តាំផ្ញើដល់ក្រុមការងារគណបក្សឃុំ ត្រូវយកអំពូលភ្លើង គ្រឿងឧបភោគ បរិភោគទាំងនេះយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងដល់ដៃប្រជាពលរដ្ឋដែលត្រូវការពិតប្រាកដ ។
ជាមួយគ្នានេះ ឯកឧត្តម អុិត សុធា ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាធ្វើយ៉ាងណាអនុវត្តឱ្យត្រឹមត្រូវតាមវិធានការក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យបានតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ ការពារ ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើង ជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ ៕ ដោយ៖ សុខ គឹមសៀន







