រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកការដ្ឋានកសាងផ្លូវកៅស៊ូ DBST ជាង ២ពាន់ ៥រយម៉ែត្រ ដើម្បីប្រែក្លាយតំបន់ទេសចរណ៍ស្មូនឆ្នាំង ឃុំស្រែថ្មី ក្នុងស្រុករលាប្អៀរ ឲ្យកាន់តែប្រសើរឡើង
ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវក្រាលគ្រួសក្រហមជាង ២,៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ត្រូវបានបើកការដ្ឋានសាងសង់ឲ្យក្លាយជាផ្លូវកៅស៊ូ DBST ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ៧ ខែមិនាឆ្នាំ២០២២នេះ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍ថា ការស្ថាបនាផ្លូវនេះឡើង ដើម្បីសម្រួលដល់ដំណើរកំសាន្ត របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកាន់ សហគមន៍ទេសចរណ៍ ស្មូនឆ្នាំង ឃុំស្រែថ្មី ស្រុករលាប្អៀរ យើងឱ្យបានច្រើនថែមទៀត ក្រោយពីជំងឺកូវីដ ស្ងប់ស្ងាត់ ។
ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បន្តថា ក្រោយពេលសាងសង់កំណាត់ផ្លូវនេះរួច នឹងមានបំពាក់អំពូលភ្លើងសូឡា បំភ្លឺ តាមដងផ្លូវដោយចំណាយទឹកប្រាក់ចំនួនប្រមាណ ១ម៉ឺនដុល្លារ ។
របាយការណ៍បានឲ្យដឹងថា ការកសាង និងពង្រីកផ្លូវ ដោយចាក់កៅស៊ូ DBST នេះ មានប្រវែង ២៥៣៥ម៉ែត្រទទឹង ៦ម៉ែត្រ រៀបចំខឿនចិញ្ចើមផ្លូវសងខាង ដោយចាក់បេតុងបង្ហូរទឹក ទទឹង 0,៣ម៉ែត្រ ប្រវែង ៥០៧០ម៉ែត្រផងដែរ។
ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ក៏បាននាំយកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមចំនួន ១៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា ២ម៉ឺនរៀលផងដែរ ៕ ដោយ៖ សុខ គឹមសៀន
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-09-2-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-09-3.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-09-4-1024x616.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-09-5-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-09-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-10-2-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-10-3-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-10-1-748x1024.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-11-2-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-11-3-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-11-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-12-2.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-12-3.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-12-4-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-12-1-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-13-2-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-13-1.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-07-1-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-08-2-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-08-3-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-08-4-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-07_16-11-08-1-1024x768.jpg)