ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ពិតជាគ្រិះថ្នាក់ខ្លាំងណាស់ ខណៈប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារខ្ពស់កប់ពពកស្រាប់តែធ្លាក់បាក់ដែកពី លើដំបូលអគារបាក់ធ្លាក់មកក្រោម បណ្ដាលឲ្យត្រូវរថយន្តមួយគ្រឿងរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចសំណង់អគា៤២ជាន់ផ្លូវព្រះមុនីវង្ស (ស្តុបពេទ្យចិន) សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។
រថយន្តដែលរងការខូចខាតម៉ាក ម៉ាសឺដែស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 មួយគ្រឿងថ្មីស្រឡាងឡើងខ្ទេច។ ជាមួយគ្នានោះ ពលរដ្ឋមានការលាន់មាត់ថា នេះសំណាងហើយចំឡានបើចំមនុស្សវិញចេតរ៉យហើយ! គួរណាស់អាជ្ញាធរ និងមន្រ្តីជំនាញចុះណែនាំឲ្យបានខ្លាំងផង ៕ធ.ដ