កងទ័ពអ៊ុយក្រែនបានកម្ទេចរថក្រោះរបស់រុស្ស៊ី ក្នុងកំឡុងពេលដែលកងទ័ពរុស្ស៊ីវាយលុកចូលរដ្ឋធានីកៀវ

អត្ថបទដោយ៖
AMS OneMinute

ប្រភពព័ត៌មានអន្តរជាតិដូចជា Wion និង WSJ បានបញ្ជាក់ថាគិតត្រឹមថ្ងៃអាទិត្យ រថក្រោះទំនើបៗរបស់រុស្ស៊ីជាង ២៧០គ្រឿង និងយន្ដហោះចម្បាំងរុស្សី ៣៩គ្រឿងត្រូវបានកម្ទេច ខណៈដែលកងទ័ពរុស្ស៊ីរាប់រយនាក់ទៀតបានស្លាប់។ ក្នុងករណីនេះ គេអាចទាញបានថាទោះបីអ៊ុយក្រែនជាប្រទេសតូច មានទ័ពតិច មានសម្ភារៈ និងបច្ចេកទេសមិនគ្រប់គ្រាន់ ធៀបនឹងកងទ័ពដ៏ច្រើន និងសព្វាវុធទំនើបៗរបស់រុស្ស៊ីដែលជាប្រទេសមហាអំណាច ក៏ទ័ពអ៊ុយក្រែនមានការតស៊ូ មានភាពក្លាហាន និងសាមគ្គីភាព ក្នុងការការពារអធិបតេយ្យភាព និងដែនដីរបស់ខ្លួន។

សង្គ្រាមពុំដែលនាំមកនូវផលចំណេញឡើយ។ ការខាតបង់ រួមទាំងថវិកាដែលចំណាយក្នុងសង្រ្គាម គឺមានតែប្រជាជនទាំងសងខាង និងអ្នកជំនាន់ក្រោយជាអ្នករែកពន់នៅពេលសង្គ្រាមបញ្ចប់។

✍🏽-ចិន្តកវី
📷-សារព័ត៌មានបរទេស

ads banner