អធិការនគរបាលខណ្ឌឬស្សីកែវ បន្តចុះធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបន្តចុះហត្ថលេខាផ្តល់សៀវភៅគ្រួសារ (ក៤) ជូនប្រជាពលរដ្ឋដោយផ្ទាល់ដល់ភូមិ ក្នុងសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ។

នេះជាថ្ងៃទី៣ ដែលលោកអធិការ បានចុះចំនួន ០៣សង្កាត់ គឺសង្កាត់ទួលសង្កែទី១ ដែលមានទីតាំងស្ថិតនៅក្នុងវត្តទួលសង្កែ, សង្កាត់ឫស្សីកែវ ស្ថិតនៅក្នុងបុរីណៃសុវណ្ណ និងសង្កាត់គីឡូម៉ែត្រលេខ៦ ស្ថិតនៅក្នុងបុរីទួលសង្កែ ហើយ លោកអធិការ នឹងបន្តទៅធ្វើចំនួន ០៤សង្កាត់ទៀត។

សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានជម្រាបជូនដំណឹងជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដាភូមិ-សង្កាត់និមួយៗទាំង៧ ក្នុងមូលដ្ឋានខណ្ឌទាំងអស់ឱ្យអញ្ជើញទៅធ្វើសៀវភៅ ស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ឱ្យបានគ្រប់ក្រុមគ្រួសារ ក្នុងយុទ្ធនាការចុះធ្វើ និងផ្ដល់ផ្ទាល់ពីក្រុមការងារចាប់ពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នេះតទៅ។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ក៏បាននាំយកនូវ អង្ករ ១បេ, ទឹកសុទ្ធ ១កេស, ទឹកស៊ីអ៉ីវ ១យួរ, ទឹកត្រី ១យួរ និងថវិកាចំនួន ៥០,០០០រៀល ជូនអតីតយុទ្ធជន មានជីវភាពខ្វះខាត មួយគ្រួសារផងដែរ ៕ ដោយ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner