តួលេខចាក់វ៉ាក់សាំងបង្ការកូវីដ១៩កើនជិត ៩២ភាគរយ (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ នៅថ្ងៃនេះបានបង្ហាញថា មានចំនួនតិចជាង ម្សិលមិញ។

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ២ម៉ឺន ១ពាន់ ២៦៩នាក់ ដែលជាតួលេខចាក់ថយចុះជាងម្សិលមិញចំនួន ៣ម៉ឺន ២៤៤នាក់ ។ គិតត្រឹមថ្ងៃនេះ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ បានសរុបចំនួន ៧លាន ៥០ម៉ឺន ៩២៦នាក់ ។

ដោយឡែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ នៅថ្ងៃនេះនោះវិញ មានមនុស្សចាក់ចំនួន ២ពាន់៧៣៦នាក់ ដែលជាតួលេខចាក់តិចជាងម្សិលមិញផងដែរ ។ កាលពីម្សិលមិញតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ មានសរុបចំនួន ១ម៉ឺន ៥២៥នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល៥៥ថ្ងៃ កន្លងមកនេះ ទើបបានចំនួន ១លាន ៤ម៉ឺន ៨៤១នាក់តែប៉ុណ្ណោះ ។

កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងទូទាំង ប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេចចំនួន ១៤លាន ៧១ម៉ឺន ៣ពាន់ ៦៨៥នាក់ ដែលស្មើនឹង ៩១,៩៦ ភាគរយ។ នៅជាមួយគ្នានេះផងដែរ សេចក្តីរាយការណ៍បានបង្ហាញដែរថា ក្នុងរយៈ ពេល១៤ថ្ងៃមកនេះ ការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ ទើបបានចំនួន ២៣ម៉ឺន ៧ពាន់ ៧៣១នាក់នោះទេ ដែលស្មើនឹង ៣៨,៩៣ភាគរយ នៃគោលដៅចំនួនកុមារដែលត្រូវ ចាក់វ៉ាក់សាំង ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner