អតីតសមាជិកគណបក្សសង្គ្រោះជាតិ១៨៨នាក់ក្នុងខេត្តកែបចូលរួមជាមួយគណបក្សប្រជា ជនកម្ពុជា (Video Inside)
សមាជិកអតីតគណបក្សសង្គ្រោះជាតិចំនួន១៨៨នាក់ក្នុងខេត្តកែប បានស្ម័គ្រចិត្តចូល រួម ជាមួយនឹងគណបក្សប្រជាជនកម្ពុជាខណៈការបោះឆ្នោតឃុំនិងសង្កាត់បានឈានកាន់តែជិត មកដល់។ ពិធីទទួលសមាជិកថ្មី បានធ្វើឡើងនៅថ្ងៃទី៩មីនានេះ។
សមាសភាពអ្នកដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាព្រឹកមិញនេះរួមមាន៖ អតីតអនុប្រធានប្រតិបត្តិខេត្តកែប លោក មា ស៊ីថា, អតីតប្រធាន ប្រតិបត្តិស្រុកដំណាក់ចង្អើរ លោក លេង ចំរើន, អតីតបេក្ខជនក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ លោក មាស ឃិន, អតីត បេក្ខជនក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ លោក ឆាយ ហេ និងអតីត បេក្ខជនមេឃុំអង្កោល លោក ទួន សាយ ជាដើម។
សមាជិកដែលបានចូលរួមថ្មីបានថ្លែងថាមូលហេតុដែលពួកគេបានចូលរួមជាមួយនឹងគណ បក្សប្រជាជនកម្ពុជា គឺក្រោយការមើលឃើញថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលបានកសាងស្នាដៃជាច្រើនចំពោះជាតិនិងប្រជាជន និងជាគណបក្សដែលតែងជួយយក អាសារប្រជាពលរដ្ឋគ្រប់កាលៈទេសៈដែលជួបរងការលំបាកកន្លងមក។
សមាជិកថ្មីចូលរួម ទាំងអស់ បានសច្ចាស្មោះត្រង់ជាមួយសម្តេចតេជោ និងគាំទ្របោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាគ្រប់អាណត្តិ និងពួកគេបានប្រកាសគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ៕