ប្រធានសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃសាខាក្រសួងការបរទេសចូលរួមជាមួយ ក្រុមការងារផ្តល់កាដូនៅស្រុកស្នួលខេត្តក្រចេះចំថ្ងៃសិទ្ធិនារី (Video Inside)
អគារសិក្សាថ្មី ១ ខ្នង មាន ៣ បន្ទប់ និងសមិទ្ធផលមួយចំនួនក្នុងសាលាបឋមសិក្សា «កា៤» ស្ថិតក្នុងស្រុកស្នួល ខេត្ត ក្រចេះ ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នៅចំថ្ងៃដែល កម្ពុជាបានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។
ជំទាវអគ្គមហាឧបាសិកាពុទ្ធសានូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងជាទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេ ជោនាយករដ្ឋមន្ត្រី រួមជាមួយនឹងក្រុមសប្បុរសជនជាតិជប៉ុន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនៃវិស័យសិក្សាធិការដើម្បីចូលរួមចំណែក បណ្តុះបណ្តាលធនធានមនុស្ស និងវិស័យអប់រំនៅក្នុងព្រះ រាជាណាចក្រកម្ពុជា។