James Rodriguez បើកចំហចំពោះការវិលត្រឡប់ទៅ Everton វិញ

JAMES RODRIGUEZ បានសារភាពថាខ្លួន “បើកចំហទាំងស្រុង” ចំពោះការវិលត្រឡប់ទៅកាន់ Everton ។ Rodriguez គឺជាកីឡាករឆ្នើមក្នុងប្រទេសកាតា ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 5 គ្រាប់ក្នុង 12 ប្រកួតសម្រាប់ Al Rayyan ។

កីឡាករវ័យ 30 ឆ្នាំរូបនេះបើកចំហរក្នុងការត្រលប់ទៅទ្វីបអឺរ៉ុបវិញ ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ សូម្បីតែត្រលប់ទៅ Everton វិញក៏ដោយ។

និយាយនៅក្នុងបណ្តាញ Twitch កីឡាករអន្តរជាតិកូឡាំប៊ី បញ្ជាក់ថា “ខ្ញុំមិនដឹងទេ នោះអាចហេតុផលមួយ “ប្រសិនបើពួកគេចង់អោយខ្ញុំទៅវិញ ខ្ញុំនឹងបើកចំហរទាំងស្រុងចំពោះរឿងនោះ ខ្ញុំមិនមានបញ្ហាជាមួយនរណាម្នាក់នៅទីនោះទេ”។

គួរអោយដឹងផងដែរថា ក្រុម ស្ករគ្រាប់ បច្ចុប្បន្នកំពុងឈរពីលើតំបន់កាត់ចោលក្នុងចំណាត់ថ្នាក់ទី 17 ដោយរក្សាបានមួយពិន្ទុលើក្រុម Burnley ៕ ដោយ៖ សារ៉ាន ទីងី

ប្រភព ៖ The Sun

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner