សាលាដុនបូស្កូខេត្តកែប ដែលរងផលប៉ះពាល់ពីកូវីដ១៩ បានទទួលអំណោយស្បៀងអាហារ ពីស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ៥

ភ្នំពេញ៖ ដើម្បីធនធានមនុស្ស និង គិតគូរដល់សង្គម ថ្នាក់ដឹកនាំគំរូៗ និង ស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ៥ បានសម្រេចចិត្តនិងចុះទៅដោយផ្ទាល់ជួបសិស្សនិស្សិតរបស់សាលាដុនបូស្កូ ខេត្តកែប ដែលរាល់ថ្ងៃមានតម្រូវការខ្ពស់ ទាំងស្បៀងអាហារ និង ការចំណាយ ខណៈសាលាមួយនេះ កំពុងជួបវិបត្តិរងផលប៉ះពាល់ពីវិបត្តិកូវិដ១៩ ។

សាលាបច្ចេកទេសដុនបូស្កូខេត្តកែប ជាគ្រឹះស្ថានមួយដ៏ធំក្នុងការផលិតធនធានមនុស្សដែលអាចបម្រើការងារសង្គម និងជួយដល់ប្រទេសកម្ពុជា ហើយសាលាមួយនេះមិនរកចំណូល និងកម្រៃ គឺជាសាលាបណ្តុះបណ្តុះសិស្សនិស្សិតក្រីក្ររាប់សែននាក់មកហើយ។

បច្ចុប្បន្នសាលានេះកំពុងមានបន្ទុកក្នុងការទ្រទ្រង់ដល់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកសរុបជិត ៦០០នាក់ ហើយការចំណាយស្ទើរតែទាំងស្រុងបានមកពីសប្បុរសជន, ជំនួយពីអង្គការនានា និងក្រៅប្រទេស ។

ដោយមើលឃើញទុកលំបាកបែបនេះ ថ្នាក់ដឹកនាំ រួមទាំងបុគ្គលិកនៃស្ថានីយវិទ្យុនិងទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ បាននាំយកអំណោយផ្តល់ជូនសាលាដុនបូស្កូខេត្តកែប កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ រួមមាន
១. អង្ករផ្កាម្លិះ ៣០បាវធំ
២. ភេសជ្ជៈBlue ១០កេស
៣. ថ្នាំដុសធ្មេញសញ្ញាផ្កាឈូក ២១កេសធំ
៤. មីខ្លាឃុំ ៣០កេស
៥.ទឹកស៊ីអ៊ីវ ៥០យួរ
៦.ទឹកត្រី ៥០យួរ
៧. ស្ករស ១បាវ
៨. ស្ករស ១បាវ
៩. ត្រីខកំប៉ុង ២០យួរ
១០.ប៊ីចេង ៣០កញ្ចប់

លោក ហួង តារាមុន្នី នាយកគ្រប់គ្រងប៉ុស្តិ៍លេខ៥ បានថ្លែងថា ក្នុងនាមលោកនិងមិត្តរួមការងារជំនួសឱ្យលោកបណ្ឌិត សុបភើឆ៉ៃ វិរៈភូជុគ្គ អគ្គនាយកគ្រប់គ្រងស្ថានីយវិទ្យុនិងទូរទស្សន៍ប៉ុស្ត៍លេខ៥ បានគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលកូវីដ១៩ ជាពិសេសសហគម និងទីវត្តអារាមដែលជួបការខ្វះខាត ស្បៀងអាហារនិងថ្នាំព្យាបាល គឺទូរទស្សន៍ប៉ុស្ត៍លេខ៥តែងតែចុះជួយ។ កន្លងមក ទូរទស្សន៍ប៉ុស្ត៍លេខ៥ ក៏បានជួយដល់ទីវត្តអារាមចំនួន ១០០វត្តជុំវិញទីក្រុងភ្នំពេញផងដែរ ។ លោកក៏សំណូមពរដល់សប្បុរសជ ក្នុងប្រទេស និងក្រៅប្រទេស សូមមេត្តាបន្តជួយដល់សាលាដុនបូស្កូខេត្តកែប ដែលជាកិច្ចចូលរួមចំណែកជាមួយសង្គមកម្ពុជា។ លោក ក៏សូមផ្តាំនិងលើកទឹកចិត្តដល់សិស្សនិស្សិតខំបន្តការសិក្សា លើមុខវិជ្ជាថ្មីៗថែមទៀត ដើម្បីអនាគតខ្លួនឯងផង គ្រួសារផង និងសង្គមជាតិផង ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner