រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ កម្ពុជាជាប្រទេសដែលបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតទាប តែកម្ពុជាមានមហិច្ឆតាខ្ពស់ និង ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖«កម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតទាប តែកម្ពុជាមានមហិច្ឆតាខ្ពស់ និងចូលរួមយ៉ាងសកម្មក្នុងការ ប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ»។ នេះជាការលើក ឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការចំរុះកម្ពុជា-សហភាព អឺរ៉ុបលើកទី១១ (Cambodia-European Union 11th Joint Committee) នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។

សូមជម្រាបថា តាមគម្រោងកិច្ចប្រជុំនេះត្រូវរៀបចំនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ប៉ុន្តែ តែដោយសារការ រីករាលដាលនៃជំងឺកូវីដ-១៩ កិច្ចប្រជុំត្រូវបាន លើកពេលរហូតមក ដល់ពេលនេះ។ កិច្ចប្រជុំនេះត្រូវបានសម្រប សម្រួល ដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៩ ។
កិិច្ចប្រជុំផ្តោតលើរបៀបវារៈមួយចំនួន៖ ១.សភាពការណ៍ថ្មីៗនៃ ការវិវឌ្ឍនយោបាយនិងសេដ្ឋកិច្ចនៅកម្ពុជានិងអឺរ៉ុប ២.ទំនាក់ទំនង ទ្វេភាគីក្នុងវិស័យ -សិទ្ធិមនុស្សនិងអភិបាលកិច្ច -ពាណិជ្ជកម្ម -កិច្ច សហប្រតិបត្តិការក្នុងការអភិវឌ្ឍ -ការប្រែប្រួលអាកាសធាតុនិង បរិស្ថាន ៣. បញ្ហាពហុភាគី និងតំបន់ និង៤. កិច្ចការផ្សេងៗទៀត។

ពាក់ព័ន្ធនឹងរបៀប វារៈការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ត្រង់ ចំណុចសកម្មភាពត្រូវអនុវត្តបន្ទាប់ពីសន្និសីទកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26 Follow-up) ។

ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើបទអន្តរាគមន៍ដោយបញ្ជាក់ពី ការ ស្វាគមន៍និងគាំទ្រនូវលទ្ធផល និងសេចក្តីសម្រេចនៃសន្និសីទ បាន គូសបញ្ជាក់ផងដែរថាថ្វីត្បិតកម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងកម្រិតទាបដែលមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ អាកាសធាតុ តែកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ និងកាតព្វកិច្ចនានាតាមរយៈការរៀបចំ របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនជាដើម ។

ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងនេះកម្ពុជា មានជំហរពង្រឹងនិងពង្រីកភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ជាមួយសហភាពអឺរ៉ុប ហើយបានប្រកាសពីការពិចារណាលើ កិច្ចសហប្រតិបត្តិការបៃតងក្នុងក្របខ័ណ្ឌអាស៊ាន-អឺរ៉ុប ដែលជា លទ្ធផលនៃជំនួបរវាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងឯកអគ្គរដ្ឋអឺរ៉ុបប្រចាំអាស៊ាន និងឯកអគ្គរដ្ឋអឺរ៉ុបប្រចាំ កម្ពុជាកាលពីដើមខែនេះ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner