លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជាអញ្ជើញសួរសុខទុក្ខស្រ្តីសម្រាលកូននិងស្រ្តីត្រៀមវះកាត់នៅមន្ទីរពេទ្យជ័យជំនះ

កណ្តាល៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ ឥស្សរជន ឆ្នេីមថ្នាក់ជាតិ និងសហការី រួមជាមួយសាខាកាក បាទ ក្រហមកម្ពុជា ខេត្តកណ្តាល នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ១០ ខែមីនា ឆ្នាំ២០២២ បានអញ្ជេីញចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ ស្ត្រីទេីបសម្រាលកូន ស្ត្រីត្រៀមសម្រាល និងស្ត្រីត្រៀមវះកាត់ រោគស្ត្រី ចំនួន ១៦នាក់ ដែល កំពុងសម្រាកនៅផ្នែកសម្ភព នៃ មន្ទីរពេទ្យ បង្អែកជ័យជំនះ ស្ថិតក្នុងក្នុងតាខ្មៅ ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ បាននាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីម ថ្នាក់ ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជា ជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងការ គិតគូរពី សុខុមាលភាពរបស់ស្ត្រីជាមាតាទាំងអស់ ជាពិសេសបាន នាំនូវសារអប់រំសុខភាពស្តីពី សារប្រយោជន៍នៃការពិនិត្យផ្ទៃពោះ យ៉ាងតិច បួនដងមុនពេលសម្រាល , សារប្រយោជន៍នៃការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងបំបៅកូន ដោយទឹកដោះ និងអត្ថប្រយោជន៍នៃការបំបៅកូនដោយ ទឹកដោះ ម្តាយ។ល។ រួមជាមួយការចូលរួមថែទាំសុខភាពទូទៅ ទាំងបុរស ស្ត្រី ក្មេង ចាស់ ក្នុងការទប់ស្កាត់វីរុសកូវីដ-១៩។

ក្នុងឱកាសនេះដែរលោកជំទាវក៏បានផ្តល់ជូននូវអំណោយមួយចំនួនផងដែរ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner