ព្រះរាជអំណោយព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រី ត្រូវបានចែកដល់ប្រជារាស្ត្ររងគ្រោះដោយខ្យល់កន្ត្រាក់ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអម ក្រសួង ព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានសំណេះសំណាល សាកសួរសុខទុក្ខ និងចែកជូននូវព្រះរាជអំណោយ ដ៏ឧតុង្គឧត្តម ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជូនដល់បងប្អូនប្រជារាស្រ្ត ដែលទទួលរងគ្រោះដោយ ខ្យល់កន្ត្រាក់ ដែលបណ្តាលឲ្យខូចខាតលំនៅដ្ឋាន មានចំនួនសរុប១២០គ្រួសារ ស្មើនឹង២សង្កាត់ ស្ថិតក្នុងស្រុកសំរោង ខេត្តឧត្តរមានជ័យ។

សកម្មភាពចែកព្រះរាជអំណោយ បានធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពី ឯកឧត្តម ប៉ែន កុសល្យ អភិបាល ខេត្តឧត្តរមានជ័យព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាច្រើនរូបផងដែរ។

ឯកឧត្តម គុយ សុផល បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គ មានព្រះរាជហឬទ័យ នឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជ ហឬទ័យអាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួត របស់ ព្រះអង្គ ដែលទទួលរងគ្រោះ ដោយខ្យល់កន្ត្រាក់រស់នៅ មូលដ្ឋាន ខាងលើ និងកំពុងជួបប្រទះនូវការលំបាក ខ្វះខាតក្នុង ជីវភាព ខ្វះខាតស្បៀងអាហារ ទីជំរក បញ្ហាសុខភាព ការខូចខាត នូវទ្រព្យសម្បត្តិផ្សេងៗ។ ហេតុនេះហើយទើប ព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជទាន ឯកឧត្តម គុយ សុផល នាំមកនូវព្រះរាជ អំណោយ ដ៏ថ្លៃថ្លាចែកជូនបងប្អូន កូនចៅ ដើម្បីជួយសម្រាលការ លំបាកក្នុងជីវភាពប្រចាំថ្ងៃ របស់បងប្អូន។

ព្រះរាជអំណោយ ដែលបានចែកជូនដល់បងប្អូនប្រជារាស្ត្រ ដោយក្នុងមួយគ្រួសារនីមួយៗទទួលបាន៖ អង្ករ៥០គីឡូក្រាម, ឃីតចំនួន១កញ្ចប់ និងថវិការចំនួន៨០ម៉ឺនរៀល៕ដោយ៖ ចៀវ ពន្លឺ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner