យុទ្ធនាការបរិស្ថាន និងអនាម័យ ដើម្បីបរិស្ថានស្អាត និង លើកកម្ពស់ជីវភាពនៅក្នុងសហគមន៍ ក្នុងស្រុកអង្គរធំ
សៀមរាប៖រដ្ឋបាលស្រុកអង្គរធំ ដឹកនាំដោយលោក ឡុង រដ្ឋារក្ស អភិបាល ស្រុកអង្គរធំ បានបើកយុទ្ធនាការបរិស្ថាន និងអនាម័យ ដើម្បី បរិស្ថានស្អាត និងលើកកម្ពស់ជីវភាពនៅក្នុងសហគមន៍ ឲ្យ ប្រកបទៅដោយបៃតងស្អាត និងគ្មានប្លាស្ទិក សម្រាម នៅតាម ដង ផ្លូវក្នុងទីរួមស្រុកអង្គរធំ ។
លោក ឡុង រដ្ឋារក្ស បានបញ្ជាក់ថា កម្មវិធី យុទ្ធនាការបរិស្ថាន ប្រមូល សម្រាម តាមដងផ្លូវក្នុងទីរួមស្រុក បានឆ្លុះបញ្ចាំងអំពី កិច្ចសហការ និងការយល់ដឹងដូចគ្នាពីគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ដើម្បីលើកកម្ពស់ការគ្រប់គ្រងសម្រាម សំណល់រឹង ឲ្យកាន់តែមាន ប្រសិទ្ធភាព និងមាននិរន្តរភាព ។
លោក ក៏បានឲ្យដឹងផងដែរថា ដោយពេលថ្មីៗនេះ ស្រុកអង្គរធំ បាន ទទួលកិត្តិយសជាស្រុកគំរូ មាន បរិស្ថាន អនាម័យស្រស់ស្អាត ព្រមទាំងវិស័យអប់រំសិក្សា ក៏មានសាលាគំរូផងដែរ ។ ម៉្យាងទៀត យុទ្ធនាការ សម្អាតបរិស្ថាននេះ ក៏ជាកត្តាដ៏សំខាន់មួយក្នុងការលើក កម្ពស់ សុខភាពរបស់ប្រជាពលរដ្ឋពេលបច្ចុប្បន្ន និង សម្រាប់កូនចៅ ជំនាន់ក្រោយផ្សេងៗទៀត ។
លោកអភិបាលស្រុកបានបន្តថា យុទ្ធនាការនេះជាការជំរុញ និង លើក ទឹក ចិត្តដល់ប្រជាសហគមន៍ ឲ្យចូលរួមសម្អាតបរិស្ថាន ក្នុង មូលដ្ឋានខ្លួន សំខាន់ចំពោះកាកសំណល់ប្លាស្ទិក និងយើងត្រូវចេះ បែង ចែកញែកសម្រាមប្លាស្ទិកឲ្យបានត្រឹមត្រូវ និងហាមមិនឲ្យដុត នៅទីកណ្តាលវាល ដែលនាំឲ្យប៉ះពាល់ដល់សុខភាពនៃការរស់នៅ ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមក្នុងការ សម្អាត បរិស្ថាន នៅតាមលំនៅឋាន ដងផ្លូវសាធារណៈ ដើមី្បជាការលើក កម្ពស់សោភណ្ឌភាព បរិស្ថាន អនាម័យ ក្នុងស្រុកអង្គរធំ ក៏ដូច សង្គម ជាតិទាំងមូល និងសូមឲ្យចេះរៀបចំទុកដាក់ គ្រប់គ្រង សម្រាមឲ្យបានល្អ កុំធ្វើការបោះចោលពាសវាលពាសកាល ៕ ដោយ៖ សុខារិទ្ធ