ខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំសាមញ្ញលើកទី ៣០ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត
កំពង់ស្ពឺ៖ កិច្ចប្រជុំសាមញ្ញលើកទី៣០អាណត្តិទី៣របស់ក្រុមប្រឹក្សា ខេត្ត បានប្រារព្ធនៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២២នេះតាម ប្រព័ន្ធ វិដេអូ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សា ខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ ព្រមទាំងមន្រ្តី ដឹកនាំនៃមន្ទីរពាក់ព័ន្ធ។
ក្រោយពីបានស្ដាប់របាយការណ៍របស់ឯកឧត្តម វ៉ី សំណាង អភិបាល ខេ ត្តរួច មក ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សា ខេត្ត បានផ្ដល់អនុសាសន៍មួយចំនួនក្នុងសូមឲ្យក្រុង ស្រុក មន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្ត ដឹកនាំដល់ប្រជាពលរដ្ឋ ឱ្យអនុវត្តវិធានការ បីកុំ បីការពារ ឲ្យបានជាប់ជាប្រចាំ។ សូមឱ្យ អភិបាល ក្រុង ស្រុក និងលោក លោកស្រីប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ ត្រូវជំរុញឲ្យប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-19 ឱ្យអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា សម្រាប់អ្នកដែលបានចាក់ដូសទីមួយ ទីពីររួច សូមជំរុញពួកគាត់ ឲ្យអញ្ជើញទៅចាក់ដូសទី ២ ទី ៣ បន្តទៀត។ សូមលោក លោក ស្រី អភិបាលក្រុង ស្រុកបន្តផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យយក ចិត្តទុកដាក់ខ្ពស់លើវិធានការនានា ក្នុងការបង្ការ និងទប់ស្កាត់ គ្រោះអគ្គិភ័យនារដូវប្រាំងនេះ។ល។ ដោយ៖ ម៉ុន សំអាត