អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈកម្ពស់១១ជាន់តម្លៃជាង៨០លានដុល្លារសម្ពោធថ្ងៃទី ២១មីនា (Video Inside)

អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈកម្ពស់១១ជាន់ ចំណាយថវិកាជាង៨០លានដុល្លារ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក ស្រី វេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងថាពិធីសម្ពោធ អគារជាផ្លូវការ គ្រោងនឹងធ្វើនៅថ្ងៃទី២១មីនា ឆ្នាំ២០២២ដែលរំពឹងថានឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អគារមន្ទីរពេទ្យមិត្ដភាព កម្ពុជា-ចិន ព្រះកុសុមៈ គឺជាជំនួយឥតសំណងរបស់ សាធារណរដ្ឋប្រជាមានិតចិន ក្រោមគម្រោងធ្វើ ឱ្យប្រសើរឡើង មន្ទីរពេទ្យមិត្ដភាព កម្ពុជា-ចិន ព្រះកុសុមៈ ដែលរួមមានការសាងសង់អគារ និងបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ដ្រនិង ការ បណ្ដុះ បណ្ដាល។

អគារមន្ទីរពេទ្យដែលអាចផ្ទុក គ្រែបានចំនួន ៤០០ នេះត្រូវបានចាប់ផ្ដើម ការសាង សង់នៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៨ និង បានបញ្ចប់ការសាងសង់រួចរាល់ជា ស្ថា ពរនៅចុង ខែកុម្ភៈកន្លងមកនេះ។ សំណង់អគារថ្មីនេះក៏មានសមត្ថភាពដល់ការចុះចតឧទ្ធម្ភាគចក្រ ទម្ងន់មធ្យមពី៣ ទៅ៥តោននៅលើដំបូលផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner