រថយន្តវ៉ាក់សាំង៣០គ្រឿងប្រគល់ជូនមន្ទីរសុខាភិបាលតាមរាជធានីនិងខេត្ត (Video Inside)
រថយន្តដឹកវ៉ាក់សាំងចំនួន ៣០គ្រឿង ត្រូវបានប្រគល់ជូនដល់ជូនដល់មន្ទីរសុខាភិបាល រាជធានី-ខេត្តសម្រាប់បម្រើឲ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ពិធីប្រគល់នេះបាន ធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះក្នុងរាជធានីភ្នំពេញ ក្រោមវត្តមាន លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស។
រថយន្តទាំង៣០គ្រឿងនោះ ត្រូវបានប្រគល់ជូនចំពោះ មន្ទីរសុខា ភិបាលរាជធានីភ្នំពេញ, មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ, មន្ទីរសុខាភិបាលខេត្តបាត់ ដំបង, មន្ទីរសុខាភិបាលខេត្តកំពង់ចាម, មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, មន្ទីរសុខាភិបាល ខេត្តកំពង់ធំ, មន្ទីរសុខាភិបាលខេត្តកំពត, មន្ទីរសុខាភិបាលខេត្តកណ្តាល, មន្ទីរសុខាភិបាល ខេត្តព្រៃវែង, មន្ទីរសុខាភិបាលខេត្តសៀមរាម, មន្ទីរសុខាភិបាលខេត្តតាកែវ, មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ និងឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល។
រហូតមកទល់ពេលនេះរថយន្ដសម្រាប់ដឹកវ៉ាក់សាំងដែលបានចែកចាយតាមគោលដៅមាន ចំនួន១៣០គ្រឿងហើយ ក្នុងនោះរួមមានទាំង រថយន្តវ៉ាក់សាំង១៣គ្រឿងដែលប្រគល់ជា អំណោយប្រគល់ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ៕