រយៈពេល២៤ម៉ោងកម្ពុជាមានអ្នកឆ្លងអូមីក្រុង២៨៣ករណី (Video Inside)
តួលេខមនុស្សឆ្លងជំងឺកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះបានស្ថិតក្នុង៣ខ្ទង់ជា ដដែលនិងថែមទាំងកើនឡើងទៀតប្រៀបធៀបការឆ្លងពីម្សិលមិញ។ កម្ពុជាក្នុងរយៈពេល២៤ ម៉ោងមកនេះមានការឆ្លងជំងឺកូវីដ១៩ចំនួន២៣៨ករណីដែលកើនឡើងចំនួន៤០ករណីបើ ប្រៀបនឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍ ត្រូវគេ រាយការណ៍ថាមានចំនួន ២១៤ ករណី, ចំណែក២៤ករណីទៀត គឺជាការឆ្លងនាំមកពីក្រៅប្រទេស ។
រដ្ឋលេខាធិការក្រសួង សុខាភិបាលលោកស្រី ឱ វណ្ណឌីន បានថ្លែងថាតួលេខឆ្លងកូវីដ១៩នៅមិនទាន់បានថមថយនៅ ឡើយទេ និងលោកស្រីបានអំពាវនាវការប្រុងប្រយ័ត្នបន្ថែមទៀត ។
កម្ពុជាគិតត្រឹមថ្ងៃទី១០ខែ មីនា ឆ្នាំ ២០២២, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសរួម ទាំង ការឆ្លងអូមីក្រុងថែមទៀតនោះ មានចំនួន១៣ម៉ឺន៣ពាន់៥០១ករណី, ចំណែកការព្យាបាលជា សះស្បើយមានចំនួន១២ម៉ឺន៧ពាន់៩៩៥នាក់ដោយរាប់បញ្ចួលទាំងការព្យាបាលជាសះ ស្បើយថ្ងៃនេះចំនួន ៣១២នាក់ថែមទៀត ។ ចំណែកការស្លាប់ថ្មីមានម្នាក់ផងដែរនៅថ្ងៃនេះ ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៤៤នាក់។