តួលេខចាក់វ៉ាក់សាំងបង្ការកូវីដ១៩កើនជាង ៩២ភាគរយ (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ នៅថ្ងៃនេះបានបង្ហាញថា មានចំនួនកើនឡើង ជាងម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះមានចំនួន ១៤ម៉ឺន ១៤នាក់ ដែលជាតួលេខចាក់កើនឡើង ជាង ម្សិលមិញចំនួន១១ម៉ឺន ៨ពាន់ ៧៤៥នាក់ ។ គិតត្រឹមថ្ងៃនេះតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ បានសរុបចំនួន ៧លាន៦៤ម៉ឺន ៩៤០នាក់ ។

ដោយឡែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ នៅថ្ងៃនេះនោះវិញ មានមនុស្សចាក់ចំនួន ១ម៉ឺន ៣ពាន់ ២៣២នាក់ ដែលជាតួលេខចាក់កើន ឡើងជាងម្សិលមិញផងដែរ ។ កាលពីម្សិលមិញតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ មានសរុប ចំនួនតែ ២ពាន់ ៧៣៦នាក់ទេ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល៥៦ថ្ងៃ កន្លងមក នេះ ទើបបានចំនួន ១លាន ៥ម៉ឺន ៤ពាន់ ៧៣នាក់តែប៉ុណ្ណោះ ។

កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេចចំនួន ១៤លាន ៧២ម៉ឺន ៤ពាន់ ៨២៩នាក់ ដែលស្មើនឹង ៩២,០៣ភាគរយ។ នៅជាមួយគ្នានេះផងដែរ សេចក្តី រាយការណ៍បានបង្ហាញដែរថា ក្នុងរយៈពេល១៥ថ្ងៃមកនេះ ការចាក់វ៉ាក់សាំងលើកុមារអាយុ ក្រោម ៥ឆ្នាំ ទើបបានចំនួន ២៤ម៉ឺន ៥ពាន់ ៦២៣នាក់នោះទេ ដែលស្មើនឹង ៤០,២២ភាគរយ នៃគោលដៅចំនួនកុមារដែលត្រូវចាក់វ៉ាក់សាំង ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner