អគ្គរដ្ឋទូតប៉ូឡូញ៖ តំបន់គ្មានការហោះហើរនៅអ៊ុយក្រែន ទំនងជាជួយបញ្ចប់សង្រ្គាមឱ្យបានកាន់តែឆាប់ និងសង្គ្រោះ ជីវិតមនុស្ស

វ៉ាសូវី៖ អគ្គរដ្ឋទូតប៉ូឡូញប្រចាំទីក្រុងកៀវលោក បាតូស ស៊ីកឆុកគី (Bartosz Cichocki) ថ្លែងថា ការបង្កើតតំបន់ គ្មានការហោះហើរនៅអ៊ុយក្រែន អាចនឹងជួយបញ្ចប់សង្រ្គាម ឱ្យបានកាន់តែឆាប់រហ័ស និងសង្រ្គោះជីវិតមនុស្ស ខណៈរុស្ស៊ី នៅតែបន្តទម្លាក់គ្រាប់បែកលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TVN24 ចេញពីទី ក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍ទី១០ខែមីនានេះ លោក ស៊ីកឆុកគី បានបញ្ជាក់ដូច្នេះថា ការពន្យារពេលបង្កើត តំបន់ គ្មាន ការហោះហើរ អាចនឹងធ្វើឱ្យមនុស្សរាប់រយនាក់ បាត់បង់ ជីវិតពីមួយថ្ងៃទៅមួយថ្ងៃ… ដូច្នេះការបិទដែនអាកាសអាច នឹងជួយបញ្ចប់សង្រ្គាមឱ្យបានកាន់តែឆាប់រហ័ស។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យអង្គការណាតូបង្កើតតំបន់ គ្មានការ ហោះហើរនៅក្នុងប្រទេសរបស់លោក ប៉ុន្តែបក្សសម្ពន្ធ យោធាមួយនេះបានបដិសេធ ដោយសារតែពួកគេខ្លាចថា វាអាចនឹងបង្កទៅជាជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី៕
ប្រភព៖ Reuters ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner