សហរដ្ឋអាមេរិកចោទកូរ៉េខាងជើងថា អាចនឹងប្រើលេស បាញ់ ផ្កាយរណប ឬការអភិវឌ្ឍទីអវកាស ដើម្បីធ្វើតេស្ដមីស៊ីល ICBM ថ្មីមួយ

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅថ្ងៃព្រហស្បតិ៍ ទី១០ខែមីនា បានសន្និដ្ឋានថា កូរ៉េខាងជើងអាចនឹងធ្វើ តេស្ដមីស៊ីល ICBM ក្នុងពេលអនាគតដ៏ខ្លី តាមរយៈការ បំភ័ន្តថា វាជាការធ្វើតេស្ដបាញ់ផ្កាយរណប ឬការអភិវឌ្ឍទី អវកាស។

មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបន្ថែមថា ការធ្វើតេស្ដមីស៊ីល ចំនួនពីរលើករបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ គឺជាការ ធ្វើតេស្ដប្រព័ន្ធមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ថ្មីមួយ នៅចំពោះមុខការបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដ អាវុធនុយក្លេអ៊ែរឡើងវិញ។

បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកដដែលនេះ តាមរយៈការវិភាគ ការធ្វើតេស្ដទាំងពីរលើកមានជាប់ពាក់ព័ន្ធនឹងប្រព័ន្ធមីស៊ីលបាលិស្ទីគ ICBM ថ្មីមួយ ដែលទីក្រុងព្យុយ៉ាងធ្លាប់បាន សម្ញែង នៅក្នុងព្យុហយាត្រាយោធាមួយកាលពីខែតុលា ឆ្នាំ២០២០ កន្លង ទៅ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner