អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ ជាង ៤៥៣លាននាក់និងស្លាប់៦,៥លាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ ចំនួន អ្នកឆ្លងជំងឺកូវីដ១៩( COVID-19) នៅទូទាំងពិភព លោក បានកើនឡើងដល់ ៤៥៣,៧៤៧,៣២៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,០៥១,៣៦៧នាក់ និងជា សះស្បើយ ឡើងវិញ ៣៨៧,៦៦២,៨៦២នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមាន សភាពស្រួចស្រាល់។ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែ មាន ចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួន អ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។
សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១, ១០៨,៧៨៦នាក់ ស្លាប់ចំនួន ៩៩១,២៦០នាក់ និងជា សះស្បើយចំនួន ៥៥,៦០០,១៧៥នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាង ស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមាន អ្នកឆ្លង ៤២,៩៨៤,២៦១នាក់ ស្លាប់ចំនួន ៥១៥,៧៤៥នាក់ និងជាសះស្បើយ ៤២,៤២៦,៣២៨នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩,២៤៩,៩០៣នាក់ ស្លាប់ ៦៥៤,១៤៧នាក់ និងជាសះស្បើយ ២៧,៥៥៦,៥៩៨នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា


