ក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ឯកភាពគ្នារៀបចំសកម្មភាពអប់រំនិងផ្សព្វផ្សាយចលនាមេត្រីបរិស្ថាននៅតំបន់ជួរភ្នំក្រវាញ

ឯកឧត្តម ជួប ប៉ារីស៍ និងឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយ លោកស្រី មាស ច័ន្ទធីតា អគ្គនាយករង ព្រមទាំងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន និង កញ្ញា ស៊ូវណ្ណា ហ្គោនឡែត ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance និងសហការី បានពិភាក្សាលើគម្រោងពង្រឹងចំណេះដឹងនិងផ្សព្វផ្សាយចលនាមេត្រីបរិស្ថាន នៅក្នុងតំបន់ជួរភ្នំក្រវាញ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។

កិច្ចប្រជុំបានឯកភាពរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២ ដោយជ្រើសរើសយុវសិស្សនៅតាមសាលារៀនក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ការរៀបចំចលនាសាលាមេត្រីបរិស្ថាន ដើម្បីត្រៀមចូលរួមប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៣ នៅក្នុងខេត្តកោះកុង និងពោធិ៍សាត់ និងការគាំទ្រគម្រោងចិញ្ចឹមក្របី នៅតាមសហគមន៍ក្នុងតំបន់ជួរភ្នំក្រវាញ៕ ដោយ / សម្បត្តិ រូបភាពក្រសួងបរិស្ថាន

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner