គណៈកម្មការទេី៨ នៃរដ្ឋសភា ចុះស្វែងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមផ្សេងៗ ដែលបានជួបប្រទះនាពេលកន្លងមក ក្នុងខេត្តតាកែវ

តាកែវ៖ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី សាវេត អភិបាលរងខេត្តតាកែវ និងឯកឧត្តម អុិត សារុន សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ព្រមទាំងលោក លោកស្រីប្រធានមន្ទីរជំនាញទាក់ទងនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ក្នុងគោលបំណងស្វែងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមផ្សេងៗ ដែលបានជួបប្រទះនាពេលកន្លងមក ក្នុងបរិបទនៃជំងឺកូវីដ-១៩ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំនៃសាលាខេត្តតាកែវ ។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្ម្មការបានមានប្រសាសន៍ឲ្យដឹងថាគណៈកម្ម្មការទេី៨នៃរដ្ឋសភាអញ្ជើញ្ជចុះមកខេត្តតាកែវនេះមានគោលបំណង សិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ លើវិស័យទទួលខុសត្រូវរបស់គណៈកម្មការ និងប្រមូលព័ត៌មានអំពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់របស់ខេត្ត ក៏ដូចជាបញ្ហាប្រឈមនានា ដែលខេត្តបានជួបប្រទះនាពេលកន្លងមកដើម្បីរួមគ្នារកដំណោះស្រាយឲ្យបានទាន់ពេលវេលា ដែលបណ្តាលមកពីជំងីកូវីដ-១៩នៅលើវិស័យនីមួយៗ។

ឯកឧត្តម លី សាវេត អភិបាលរងខេត្តតាកែវបានមានប្រស់ាសន៍ជំរាបជូនលោកជំទាវប្រធានពីវឌ្ឍនភាពការងារ និងភាពរីកចម្រើនរបស់ខេត្តតាកែវ ដែលអាជ្ញាធរខេត្តបានខិតខំធ្វើឱ្យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់តាមរយៈការអភិវឌ្ឍលើវិស័យសំខាន់ៗដូចជាវិស័យសុខាភិបាល សង្គមកិច្ច ឣតីតយុទ្ធជន យុវនិតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដែលជំរុញឲ្យប្រជាពលរដ្ឋទទួលបានសេវាថែទាំសុខភាព ឣនាម័យ បង្កើនចំណេះដឹង និងជំនាញជាច្រើនតាមរយះសហគ្រាស គ្រឹះស្ថាននិងការវិនិយោគលើវិស័យវាយនភណ្ឌ ដែលបានធ្វើឱ្យអត្រាភាពក្រីក្រថយចុះគួរឱ្យកត់សំគាល់។ ទោះបីស្ថិតក្នុងការលំបាកនៃវិបត្តិជំងឺកូវីដ-១៩ក៏ដោយក្រោមការដឹកនាំដ៏ឈ្លាវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩តាមរយ:ការអនុវត្តយុទ្ធសាស្ត្រ បីសំខាន់ ទប់ស្កាត់ ព្យាបាល និងចាក់វាក់សាំង ជាពិសេសអនុវត្តន៍នូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅគ្រប់វិស័យ។ឯកឧត្តម លី សាវ៉េត បានបន្ថែមថា ទន្ទឹមនឹងសមិទ្ធផលដែលខេត្ត សម្រេចនិងទទួលបាននេះ រដ្ឋបាលថ្នាក់ខេត្ត បានជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដែលស្នើសុំគណៈកម្មការទី៨នៃរដ្ឋសភាជួយធ្វើអន្តរាគមន៍ដោះស្រាយផងដែរ។

បន្ទាប់ពីបានស្តាប់នូវការរាយការណ៍របស់ឯកឧត្តមអភិបាលរង ខេត្ត និងលោក លោកស្រីជាប្រធានមន្ទីរជំនាញពាក់ព័ន្ធរួចមក លោកជំទាវឡោក ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តក្នុងការជួយសម្រួលរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសខិតខំធ្វើការផ្សព្វផ្សាយពីការថែរក្សាសុខភាព របស់ប្រជាពលរដ្ឋចៀសពីជំងឺមិនឆ្លង នឹងជំងឺឆ្លងផ្សេងៗ ពិសេសជំងឺកូវុីដ-១៩ ព្រមទាំងទាក់ទាញអ្នកវិនិយោគអោយមកបណ្តាក់ទុននៅក្នុងខេត្តឱ្យកាន់តែមានចំនួនច្រើនឡើងបន្ថែមទៀត ដើម្បីបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងការកាត់បន្ថយការលំបាករបស់ពួកគាត់ផងដែរ។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ក៏បានកត់សម្គាល់បញ្ហាប្រឈមជាច្រើន ដែលខេត្តបានជួបប្រទះ និងបានលើកទឹកចិត្ត ព្រមទាំងជំរុញ ដល់ថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ រួមគ្នាខិតខំបំពេញការងារបន្ថែមទៀត ។ ចំណែកគណៈកម្មការនឹងពាំនាំយកបញ្ហាប្រឈមទាំងនេះ ជម្រាបជូនសម្តេចឣគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាលឲ្យជួយដោះស្រាយទាន់ពេលវេលា ដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋនិងផលប្រយោជន៍របស់ប្រទេសជាតិ ៕ ប្រភព ៖ រដ្ឋសភា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner