នាយករដ្ឋមន្រ្តីឡាវ ថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្ដល់ជំនួយសម្រាប់ការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសឡាវ
ភ្នំពេញ៖យោងតាមសេចក្តីប្រកាសពយោងតាមរបស់ ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត ឡាវ បានផ្ញើលិខិតថ្លែងអំណរគុណសម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែល មាន ខ្លឹមសារដូចខាងក្រោម ៖
«ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រ ជូនចំពោះ សម្តេចតេជោ ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ក្នុង ឱកាសដែលខ្ញុំបានទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅចុងខែ វិច្ឆិកា ឆ្នំា២០២១កន្លងទៅ និងការផ្ដល់ជំនួយ ចំពោះសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស ឡាវ រួមមានថវិកាចំនួន ១៣លានដុល្លារអាម៉េរិក វ៉ាក់សំាងចំនួន ៥០០.០០០ដូស និងរថយន្ត ដឹកវ៉ាក់សំាងចំនួន ១៣គ្រឿង។
ថ្ងៃនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិណងណុកខៀន-ត្រពំាងក្រៀល មានពិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សំាង ចំនួន ១០គ្រឿងបន្ថែម ទៀត បន្ទាប់ពីមានពិធីប្រគល់-ទទួលនូវរថយន្តដឹកវ៉ាក់សាំង ចំនួន ០៣គ្រឿង កាលពីចុងខែធ្នូ ឆ្នំា២០២១ កន្លងទៅ ។
ក្នុងនាមបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងស្មោះត្រង់ ជូន ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណបក្ស ប្រជាជន កម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលផ្ដល់ ជំនួយចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាពិសេសក្នុងពេលដែលប្រទេសយើងទំាងពីរកំពុងប្រឈមនឹងការឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ហើយកម្ពុជាខ្លួនឯង នៅតែមានទឹកចិត្ត ដោយបានផ្ដល់ជំនួយដូចបានជម្រាបជូនខាង លើ ដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាផ្នែក មួយនៃការចូលរួមជួយឱ្យយើងខ្ញុំអាចឈានទៅសម្រេចគោលដៅនៃការចាក់វ៉ាក់សំាងជូនពលរដ្ឋឡាវ តាមការគ្រោងទុក ។
ជំនួយដ៌ថ្លៃថ្លាទំាងនេះ បានបង្ហាញឱ្យឃើញនូវសេចក្ដីព្រួយបារម្ព ការយកចិត្តទុកដាក់ និងទឹកចិត្តជ្រះថ្លារបស់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ដែលមានចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ក៏ដូច ជាសរបញ្ជាក់នូវទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាល សាមគ្គីភាព ជា ប្រពៃណីដែលមានជាយូរលង់ មកហើយ និងកិច្ចសហការក្នុង នាម ប្រទេសភូមិផងរបងជាមួយ ក្នុងស្មារតីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងស្ថិតស្ថេររឹងមំារវាងប្រទេសយើងទំាងពីរឱ្យកាន់តែ រីកចម្រើន និងប្រកបដោយផ្លែផ្កាជានិរន្តរ៍ ។
ខ្ញុំសូមប្រសិទ្ធពរជ័យ ជូន សម្តេចតេជោ សូមប្រកបដោយ សុខភាព ល្អបរិបូរ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ចដ៏ ឧត្តុងឧត្តម និងដ៏ខ្ពង់ខ្ពស់បំផុត» ៕ ដោយ៖ សួង ពិសិដ្ឋ

