ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកព្យាយាមកំណត់ទំហំអាជីវកម្មឲ្យនៅតូចបំផុត។ ថ្ងៃនេះមិនមានការប្រាស្រ័យទាក់ទងល្អជាមួយសហសេវិក និងថ្នាក់លើទេ។ ជម្លោះអាចនឹងកើតមានឡើងបានដោយផុយស្រួលណាស់។ អាស្រ័យហេតុនេះ សូមលោកអ្នកមានការប្រុងប្រយ័ត្ន ហើយកុំរស់នៅជាមួយភាពអវិជ្ជមាន។ សូមបន្តធ្វើការងារដែលស្ថិត ក្រោមការទទួលខុសត្រូវរបស់អ្នកតែម្យ៉ាង។ បើទោះបីជាមានហេតុការណ៍ខ្លះមិនសមប្រកប ក្តី លោកអ្នកអាចរួចផុតពីការជ្រើសរើសដែលលំបាកៗ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការធ្វើកិច្ចការនោះទេ។ ហានិភ័យនៃការប្រឈមមុខនឹងឧបសគ្គដែលមិនអាចឆ្លងកាត់បាន គឺមានទំហំធំធេងពេកណាស់។ អាស្រ័យហេតុនេះ សូមលោកអ្នកព្យាយាមដោះស្រាយបញ្ហាឲ្យបានជ្រះស្រឡះ ពិសេសបញ្ហាដែលកើតឡើងក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងនោះដែរ មិនគួរ ផ្តេកផ្តួលជោគវាសនាការងារទៅលើជំនួយពីអ្នកដទៃ កុំប្រញាប់ប្រញាល និងព្យាយាមមិន ឲ្យមានការភ្លេចភ្លាំង។ ផ្ទុយទៅវិញ សូមកុំធ្វើការឲ្យហួសទំងន់ពេក ចូររក្សាសក្តានុពលរបស់អ្នក តែក៏គួរសន្សំកំលាំង។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកកុំឲ្យបារម្ភខ្លាំងពីស្ថានភាពហិរញ្ញវត្ថុ។ លោកអ្នកអាចនឹងស៊ូទ្រាំជាមួយនឹងការលំបាកគ្រប់បែបយ៉ាង ក្នុងនោះក៏មានដំណោះស្រាយដ៏សមហេតុផលសម្រាប់លើកតំកើងស្ថានភាពហរិញ្ញវត្ថុបាន។​ ស្ថានភាពនៅជុំវិញអ្នកហាក់មានការប្រែប្រួលច្រើនគួរឲ្យកត់សម្គាល់ ដូច្នេះការស្គាល់ការងារ និងគោរពកាតព្វកិច្ចមានសារសំខាន់។ លើសពីនេះវានឹងកាន់តែប្រសើរប្រសិនបើអ្នកស្វែងរកឳកាស ដើម្បីជៀសវាងការសន្ទនាដែលមិនសប្បាយចិត្ត ឬអ្វីៗដែលបញ្ជាក់ពីទំនាក់ទំនង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអាជីពរបស់អ្នកនឹងជួបស្ថានភាពប្រែប្រួលមួយដែលប្រកបដោយភាពសប្បាយរីករាយ។ លោកអ្នកអាចប្រតិបត្តិការការងារដោយភាពងាយស្រួល។ ការទំនុកបម្រុង និងការជឿជាក់ពីខាងក្រៅមានពេញបរិបូណ៍ ដែលសម្រួលទៅដល់ភាពជឿនលឿនរបស់ការងារ។​ លើសពីនេះ សម្រាប់លោកអ្នកជាអាជីវករ ទំនងជាមានដំណើរអាជីវកម្មដែលមិនបានព្រៀងទុក។ សម្រាប់លោកអ្នកជាបុគ្គលិករដ្ឋឯកជននឹងមានការផ្លាស់ប្តូរទៅកាន់មុខតំណែងតួនាទីល្អប្រសើរផង។​ ដោយឡែក ប្រហែលជាអ្នកមិនគួរទាក់ទងនឹងបញ្ហារបស់អ្នកដទៃសោះឡើយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាឲ្យអ្នកមានការស្លន់ស្លោជាមួយនឹងហេតុការណ៍ណាមួយទេ។ សូមរស់នៅ និងប្រកបការងារទៅដោយភាពហ្នឹងហ្ន៎​ ព្យាយាមប្រមូលពត៌មានជាមុន មុនពេលដែលលោកអ្នកធ្វើការវិភាគ ឬវាយតម្លៃ។ លើសពីនេះ ធ្វើយ៉ាងណាមិនត្រូវបង្ហាញភាពទន់ខ្សោយទៅដល់មិត្តរួមការងារ ឬដៃគូជំនួញ នោះទេ។ ប្រសិនបើអ្វីៗនៅកន្លែងធ្វើការមានដំណើរការល្អ មិនជាប់គាំងនឹងស្ថានភាពណាមួយទេ សូមលោកអ្នករកពេលវេលាសម្រាកជាចាំបាច់។ ដោយឡែក មិនត្រូវធ្វើការវាយតម្លៃហេតុការណ៍ណាមួយខ្ជះខ្ជាយនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពថ្ងៃនេះអាចមានការចម្រើនទៅបានលុះត្រាតែអ្នកបោះបង់ចោលការសម្រេចចិត្តដោយប្រើតែអារម្មណ៍មួយមុខ។ ភាពប្រែប្រួលរបស់អារម្មណ៍លោកអ្នកនៅក្នុងថ្ងៃនេះមានឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅដល់អនាគតការងារ។ កំហឹងក៏អាចកើតឡើងដោយងាយ ដូច្នេះសូមមានភាពអត់ធ្មត់ បោះបង់ចោលការប្រកាន់ច្រើន ឬការសង្ស័យដោយគ្មានមូលដ្ឋាន។ លើសពីនេះ ប្រហែលជាសហសេវិករបស់អ្នកមិនសូវចូលរួម ឬមានជំនឿលើអ្នកនោះទេ ដូច្នេះសូមប្រឹងប្រែងបំពេញការងារ ហើយមានហេតុផលជានិច្ចដើម្បីគាំទ្រមតិយោបល់របស់ខ្លួន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ការងារនានារបស់អ្នកមានដំណើរការល្អប្រសើរណាស់។ លោកអ្នកអាចធ្វើឲ្យបានចម្រើនទៅលើផែនការដែលអ្នកបានគ្រោងទុក។ ក៏ប៉ុន្តែលោកអ្នកក៏ប្រហែលត្រូវការកំលាំង និងភាពរឹងមាំផ្លូវចិត្តដើម្បីជ្រោមជ្រែងលើកតម្លៃ ឬកែប្រែស្ថានភាពអវិជ្ជមានខ្លះដែលទំនងជាកើតឡើងនៅរវាងពេលព្រឹកតែម្តង។ ក្នុងនោះមិនត្រូវប្រើប្រាស់ពេលវេលាដោយឥតប្រយោជន៍នោះទេ បើមិនដូច្នេះលទ្ធផលដែលរំពឹងនឹងអាចក្លាយជាអសារឥតការបាន។ ក្រៅពីនេះ ការសម្រាក និងការកំសាន្តមានភាពចាំបាច់ សម្រាប់សុខភាពលោកអ្នក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តព្រមានអំពីកំហុសដែលនឹងអាចកើតឡើង។ កុំធ្វើឲ្យមិត្តរួមការងារ ឬដៃគូរបស់អ្នកមានការភ្ញាក់ផ្អើលជាមួយនឹងការសម្តែងរបស់អ្នក។ ចូរអ្នកធ្វើការតាមគម្រោងផែនការ និងកាលវិភាគរបស់អ្នកគឺជាការស្រេច។ ផ្ទុយទៅវិញ លោកអ្នកក៏ត្រូវការពេលបន្ថែមខ្លះដើម្បីធ្វើការពិនិត្យវាយតម្លៃការងារបច្ចុប្បន្ន ហើយប្រើប្រាស់វិចារណញាណដើម្បីវាយតម្លៃការងារទាំងនោះដែរ។ លើសពីនេះ បញ្ហាសុខភាពកំពុងយាយីដល់អ្នក ដូច្នេះសូមគិតគូរឡើងវិញរវាងការងារ និងអាយុជីវិតរបស់ខ្លួន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកគ្រប់យ៉ាងនឹងប្រទះភាពជោគជ័យ។ អ្វីៗគ្រប់យ៉ាងទាក់ទងនឹងអាជីព គឺបានព្យាករណ៍ជាមួយភាពសុទិដ្ឋិនិយម។ ផ្ទុយទៅវិញ បើទោះបីជាហេតុនេះទាំងនេះមិនមានអ្វីធ្វើឲ្យអ្នកពិបាកក៏ដោយ សូមកុំធ្វើការសម្រេចណាមួយដោយភាពប្រញាប់ប្រញាលឲ្យសោះ។ ម្យ៉ាងទៀត ភាពអត់ធ្មត់ គឺជាជម្រើសតែមួយសម្រាប់អនាគតរបស់អាជីពដែលយូរអង្វែង។ ព្យាយាមរក្សាសន្តិភាពនៅក្នុងចិត្ត ហើយទុកដាក់ដំនើរការជីវិតនឹងភាពវិជ្ជមាន។​ ហើយបើទោះល្អិកណា អ្នកអាចជួបបញ្ហាសូមកុំបារម្ភឲ្យលើសពីភាពពិត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មនានាអាចជួបនឹងការលំបាកតិចតួច។ ប្រហែលជាអ្នកអាចប្រឈមមុខនឹងឧបាយកលរបស់ដៃគូប្រកួតប្រជែងរបស់អ្នក។អាស្រ័យហេតុនេះ សូមមានភាពច្បាស់លាស់អំពីការងារដែលកំពុងអនុវត្ត។ ព្យាយាមបង្ហើយការងារដែលនៅសេសល់លើតុ ហើយធ្វើការងារនោះដោយមានការយកចិត្តទុកដាក់ ខ្ពស់។ ប្រសិនជាអ្នកអាចធ្វើបាន នោះអ្នកនឹងមានការអភិវឌ្ឍន៍ខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះគឺអាចរួចផុតពីការលំបាកតូចធំ។ ក្រៅពីនេះ សូមព្យាយាមរក្សាសកម្មភាពឲ្យបានតិចតួចបំផុត ហើយការងារដែលមិនសក្តិសម មិនគួរទទួលយកទេ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីវកម្ម និងកិច្ចការងារទាំងឡាយកំពុងមានដំណើរការល្អប្រសើរណាស់។ លោកអ្នកអាចបំពេញក្តីស្រមៃទាំងតូចធំបានដោយងាយស្រួល ពីព្រោះថ្ងៃនេះអ្នកទទួលបានអំណោយផលបំផុតក្នុងការពិភាក្សា ចរចា និងដោះស្រាយបញ្ហារឹងស្ទះ។ ចំពោះបញ្ហាដែលនៅក្នុងថ្ងៃនេះមានសញ្ញាណពេញលេញ ប៉ុន្តែអ្នកក៏អាចធ្វើឲ្យមានគ្មានសកម្មភាពបានផងដែរ ដូច្នេះវាអាស្រ័យទៅលើជម្រើស និងការអត់ធ្មត់ ប្រឹងប្រែងរបស់អ្នក។ ក្រៅពីនេះ សូមលោកអ្នកមានជំនឿចិត្តលើខ្លួនឯងឪ្យបានខ្ពស់ មុននឹងសុំការជួយជ្រោមជ្រែង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រណែនាំលោកអ្នកកុំឲ្យរស់នៅជាមួយសកម្មភាពដដែលៗ រឿងតែមួយ ឬការឆ្លើយតបដដែលៗ។ អ្នកមិនអាចរំពឹងថាមានការផ្លាស់ប្តូរបានទេ ប្រហែលបើអ្នកមិនព្រមចាកចេញពីស្ថានភាពចាស់។ សូមកុំមានការព្រួយបារម្ភ គ្មានហេតុការណ៍ ឬស្ថានភាពអាក្រក់ណាមួយអាចគំរាមកំហែងលទ្ធផលការងារបស់អ្នកបានទេ។ សូមលោកអ្នកផ្សារភ្ជាប់ការងារជាមួយភាពច្នៃប្រឌិត និងរស់រវើក។ ក្នុងនោះការចូលរួមសកម្មភាពការងារក្នុងក្រុម ក៏ដូចជាការងារសង្គមក៏នឹងអាចពន្លឿនការទទួលស្គាល់ខ្លាំងផងដែរ។ ក្នុងនោះការចូលរួមសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលគឺប្រសើរ។

ចំណាំ៖

ឆ្នាំទាំង៣ ថោះ វក ចរ​ រាសីឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកស្គាល់តែភាពជោគជ័យ។ អ្នកនឹងអាចដោះស្រាយបញ្ហា ហើយធ្វើឲ្យការងារទាំងអស់ទទួលបានផ្លែផ្កា។ មាស ប្រាក់ និងផលលាភផ្សេងៗក៏នឹងកើតឡើងផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner