ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ចុះពិនិត្យ ពិគ្រោះជំងឺទូទៅ និងផ្តល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកុក 

ដោយការយកចិត្តអំពីសុខមាលសុខមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្តខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្នុងកម្មវិធីពិនិត្យ ពិគ្រោះជំងឺទូទៅ និងផ្តល់ថ្នាំងពេទ្យជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប្រមាណជាង ៣០០នាក់។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវតំណាងរាស្ត្រមណ្ឌលកំពង់ចាម, ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, អាជ្ញាធរក្រុងកំពង់ចាម, គណៈក្រុមគ្រូពេទ្យ និងក្រុមការងារសាខាសមាគម ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

តាមរបាយការណ៍របស់ឯកឧត្តម វេជ្ជបណ្ឌិត សៅ សំបូរ ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានឲ្យដឹងថា សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ដែលបានការជួយឧបត្ថម្ភគាំទ្រដោយឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខា។

ដោយមានក្រុមគ្រូពេទ្យចំនួន ៣៧នាក់ ចុះបំពេញបេសកកម្មខាងលើនឹងដោយបានការសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងគណៈក្រុមគ្រូពេទ្យខេត្តកំពង់ចាមផងដែរ។

 ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យ ពិគ្រោះជំងឺទូទៅ និងផ្តល់ថ្នាំ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលនេះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម នាពេលនេះ គឺជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ភ្លឺស្វាងប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរអំពីបញ្ហាសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។ ហើយបើបងប្អូនប្រជាពលរដ្ឋយើងមានសុខភាពល្អ ការអភិវឌ្ឍ និងមានការរីកចម្រើនជាលំដាប់។

 ឯកឧត្តម អភិបាលខេត្តក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពសូមប្រញាប់ប្រញ៉ាលទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ហើយថ្ងៃនេះទៀតដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ដែលបានចុះមកពិនិត្យ និងពិគ្រោះជំងឺជូនបងប្អូនដោយគិតថ្លៃដោយមិនប្រកាន់និន្នាការនយោនយោបាយ សាសនា ពណ៌សម្បុរអ្វីឡើយ។ ឯកឧត្តម អភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ដែលដឹកនាំដោយឯកឧត្តម ជា ក្រូច ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានប្រចាំការ និងអាជ្ញាធរក្រុងកំពង់ចាម រួមនិងមន្ត្រីពាក់ព័ន្ធដែលបានជួយសម្របសម្រួលក្នុងបេសកកម្មដ៏ ឧត្តុង្គឧត្តមខាងលើ។ ឯកឧត្តម ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវី១៩ ជាពិសេសពីវីរុសបម្លែងថ្មីប្រភេទអូរមីក្រុង។ 

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បាន ឧបត្ថម្ភថវិកាចំនួនជាង ៧លានរៀ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ដើម្បីទិញឱសថ និងបរិក្ខារវេជ្ជសាស្ត្រសម្រាប់បន្តបេសកកម្មដើម្បីសុខភាពប្រជាជន។

សូមបញ្ជាក់ថា ក្នុងកម្មវិធីខាងលើក៏មានការផ្ដល់ជូននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner