ផ្លូវកៅស៊ូមួយខ្សែ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រងការប្រេះស្រាំដោយសារក្រុមហ៊ុន វាយផ្ទះល្វែង ខ្វះលក្ខណៈបច្ចេកទេស

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០២២នេះ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងដឹកនាំក្រុមការងារចុះពិនិត្យមើល ការដ្ឋានសំណង់ផ្ទះ ១៣ល្វែង នៅភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំង ក្នុងក្រុងកំពង់ឆ្នាំងដែលបណ្តាលឱ្យ ផ្លូវកៅស៊ូមួយខ្សែប្រេះ ប្រមាណជាង ៥០ម៉ែត្រ ហើយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ បាននិងពិភាក្សាគ្នា រិះរកវិធានការដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ។

នៅក្នុងឱកាសនោះផងដែរ អភិបាលរងខេត្តបានបញ្ជាក់ថា ជាគោលការណ៍ក្រុមហ៊ុនត្រូវចាក់ដីលុបរណ្ដៅជាបន្ទាន់ ដើម្បីកុំឱ្យចំណីផ្លូវឬក៏ចិញ្ចើមផ្លូវមានការប្រេះស្រាំបន្តទៀត ។

ចំណែក មន្ទីរសាធារណការដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ត្រូវធ្វើការសិក្សាជាបន្ទាន់អំពីបច្ចេកទេស និងធ្វើការជួសជុលផ្លូវឡើងវិញ ។ ការប្រះថ្នល់ខាងលើនេះគឺបណ្ដាលមកពីក្រុមហ៊ុនបានជីកកកាយគ្រឹះសសរទើបបណ្ដាលឱ្យមានការ បាក់ស្រុតចិញ្ចើមផ្លូវ ដូច្នេះក្រុមហ៊ុនត្រូវធ្វើសំណងសងការខូចខាតទៅដល់រដ្ឋ ដែលជាទ្រព្យសម្បត្តិរួមយើងទាំងអស់គ្នា ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner