អតីតបុគ្គលិកចំនួន៨រូប បានស្នើសុំទៅក្រសួងការងារ ដើម្បីបាននៅក្រៅឃុំជាបណ្តោះអាសន្ន ធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន NAGA WORLD តាមច្បាប់ និងបានអំពាវនាវដូចខាងក្រោម

អត្ថបទដោយ៖
AMS OneMinute

ទី១៖ ចំពោះបុគ្គលិក និងកម្មករកំពុងធ្វើកូដកម្ម សូមចូលធ្វើការទាំងអស់គ្នា

ទី២៖ ចំពោះបុគ្គលិកដែលក្រុមហ៊ុនបញ្ឈប់ពីការងារ សូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសសម្រាប់យើងខ្ញុំចរចារជាមួយក្រុមហ៊ុន និងក្រសួងការងារ

ទី៣៖ ចំពោះបុគ្គលិក ដែលបានចូលរួមធ្វើកូដកម្មកន្លងមក សូមឱ្យក្រុមហ៊ុនកុំមានគំនុំគុំគួន ឬដាក់ទោសទណ្ឌ ឬបង្ខំធ្វើកិច្ចសន្យាផ្សេងៗឡើយ។

ads banner