គ្មានទេពាក្យថា យេនឌ័រ សាលារៀន មន្ទីរពេទ្យ វត្តអារាម រូបិយប័ណ្ណ សិទ្ធិសេរីភាព វណ្ណៈសង្គម និងការកាត់ទោសដោយប្រព័ន្ធតុលាការ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

របបយង់ឃ្នងកម្ពុជាប្រជាធិបតេយ្យ ឬស្គាល់ជាទូទៅថា របបខ្មែរក្រហម បានបង្កវិនាសកម្មយ៉ាងធំធេងដល់ប្រជាជន និងប្រទេសកម្ពុជា។ របបតិរច្ឆានខ្មែរក្រហមនេះ បានប្រើប្រាស់នូវប្រព័ន្ធនយោបាយមួយ ដែលគ្មាននរណាម្នាក់ធ្លាប់ជួបប្រទះនោះឡើយក្នុងប្រវត្តិសាស្ត្រ គឺលុបបំបាត់អ្វីៗទាំងអស់ ដែលជាសមិទ្ធផលចាំបាច់របស់មនុស្សលោក ដូចជា មន្ទីរពេទ្យ សាលារៀន វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ទ្រព្យសម្បត្តិប្រជាជន ខឿនសេដ្ឋកិច្ច វប្បធម៌ ក៏ដូចជាការអភិវឌ្ឍគ្រប់បែបយ៉ាង។ ជាពិសេស អ្នកដែលរៀនសូត្រចេះដឹង ត្រូវបានកាប់សម្លាប់ដោយគ្មានលើកលែង។ របបខ្មែរក្រហម បាននាំប្រទេសកម្ពុជាត្រឡប់ទៅដល់ចំណុចសូន្យ និងប្រែក្លាយប្រជាជនខ្លួនឯងឱ្យក្លាយជាទាសករ ដោយម្នាក់ៗមានរូបកាយគួរឱ្យខ្លាចដូចជាអសុរកាយ។ របបយង់ឃ្នងខែ្មរក្រហម ប៉ុល ពត នេះ គឺជារបបមួយដែលគ្មានប្រទេសណាមានទេ លើពិភពលោកយើងនេះ។ នៅលើពិភពលោក ទោះបីជាគេប្តូររបបយ៉ាងណាក៏ដោយ ក៏គេថែរក្សានូវទ្រព្យសម្បតិ្ត ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ទ្រពសម្បត្តិរបស់ប្រជាជន ហើយចំពោះអ្នកមានចំណេះវិជ្ជាជ្រៅជ្រះ គឺគេឱ្យតម្លៃ និងថែរក្សាណាស់ ប៉ុន្តែខុសប្លែកតែបនឃាតកខ្មែរក្រហម បានសម្លាប់ចោលទាំងអស់ដោយមិនរើសមុខ។

ក្រោយរបបខ្មែរក្រហមបានរលំរលាយ កម្ពុជាត្រូវចាប់ផ្តើមជីវិតថ្មីពីគំនរផេះផង់ បាតដៃទទេ និងដៃម្ខាងទប់ស្កាត់កុំឱ្យរបបអប្រិយនេះត្រឡប់វិញ ហើយដៃម្ខាងទៀតខិតខំឆ្លងកាត់ឧបសគ្គរាប់រយជំពូកក្នុងការកសាងប្រទេសទម្រាំបានសុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិទាំងមូលដូចបច្ចុប្បន្ននេះ។ ហេតុនេះហើយ ទើបការរក្សាការពារនូវសន្តិភាពដែលកម្ពុជាកំពុងតែមានសព្វថ្ងៃ គឺជាកាតព្វកិច្ចចាំបាច់បំផុតរបស់យើងក្នុងនាមប្រជាជនកម្ពុជា។ កម្ពុជាពីអតីតកាលល្បីថាញ៉ាំញ៉ើដោយសង្គ្រាម ជាវាលពិឃាត ជាតំបន់អសន្តិសុខ និងជាចម្ការមីន ដែលមនុស្សគ្រប់គ្នាភ័យខ្លាច ប៉ុន្តែពេលនេះបានក្លាយជា «កោះសន្តិភាព» ដែលប្រជាជនគ្រប់រូបរស់នៅពោរពេញដោយស្នាមញញឹម។ មានសន្តិភាព ទើបធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពប្រជាជនរស់នៅសម្បូរសប្បាយសុខសាន្ត។ មានសន្តិភាព ទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ បាត់បង់សន្តិភាព! បាត់បង់អ្វីៗគ្រប់បែបយ៉ាង!

#និមិត្ដរូបនៃសន្ដិភាព #សម្ដេចតេជោហ៊ុនសែន #ព្រះរាជាណាចក្រកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ឥស្សរជនឆ្នើមកម្ពុជា #អគ្គ#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #យេនឌ័រ #សាលារៀន #មន្ទីរពេទ្យ #វត្តអារាម #រូបិយប័ណ្ណ #សិទ្ធិសេរីភាព #វណ្ណៈសង្គម #ការកាត់ទោសដោយប្រព័ន្ធតុលាការ #របបកម្ពុជាប្រជាធិបតេយ្យ #របបយង់ឃ្នង #វិនាសកម្ម #ក្អែកខ្មៅ

Facebook Page: Black-Crow

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner