ពិធីប្រគល់ ទទួល និងដាក់អោយប្រើប្រាស់ប៉មឆ្មាំសមុទ្រចំនួន១២ ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ

ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលប៉មយាមចំនួន១២ប៉ម នៅឆ្នេរអូរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំសមុទ្រ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ប៉មទាំង១២នេះ គឺអំណោយរបស់ អ្នកឧកញ៉ា ទ្រី ភាព សម្រាប់ជាចំណង ដៃជូនរដ្ឋបាលខេត្តប្រើប្រាស់ជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។ សូមជម្រាបជូនផងដែរថាកន្លងមក អ្នកឧកញ៉ា ទ្រី ភាព ក៏បានជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តជាបន្តបន្ទាប់ ពិសេសក្នុងដំណាក់កាលនៃការបិទខ្ទប់ក្រុងព្រះសីហនុ ដោយអ្នកឧកញ៉ាបានផ្តល់ស្បៀងអាហារសម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុជាដើម។

ក្នុងឱកាសនោះ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនបុគ្គលិកសម្អាតឆ្នេរ និងឆ្មាំសមុទ្រចំនួន៧៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល។

សូមជម្រាបផងដែរថា ប៉មឆ្មាំសមុទ្រទាំង១២ ដែលជាអំណោយរបស់ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និង លោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ នាពេលនេះ ចំណាយថវិការសាងសង់សរុបចំនួន 72000 ដុល្លារ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម និងដើម្បីការពារសុវត្ថិភាពជូនបងប្អូនដែលបានអញ្ជើញមកលេងទឹកសមុទ្រ។ ដោយ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner