លោកស្រីវរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ត្រូវបានជ្រើសរើសយកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ “ស្ត្រីដើម្បីពហុភាគីនិយម” នៅប្រទេសស្វីស

កម្ពុជាពិតជាមានមោទនភាពចំពោះ លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលជាស្រ្តីខ្មែរមួយរូបក្នុងចំណោមកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ជាស្រ្តីដ៏ក្លាហាន និងត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ។

លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ត្រូវបានជ្រើសរើសយកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ “ស្ត្រីដើម្បីពហុភាគីនិយម” ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ យុទ្ធនាការខាងលើគឺមានគោលបំណងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ស្ត្រីជាង១១០ រូប ដែលមានការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការកសាងពិភពលោកកាន់តែល្អប្រសើរសម្រាប់មនុស្សជាតិទាំងអស់គ្នា ៕ ប្រភព ៖ www.women4multilateralism.org

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner