សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញទទួលអំណោយ ឧបករណ៍តេស្តរហ័សមេរោគកូវីដ-១៩ និងសម្ភារៈបរិក្ខារពេទ្យ ពីសប្បុរសជន
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន អញ្ជើញទទួលអំណោយពីសប្បុរសជន ជាឧបករណ៍ តេស្តរហ័ស រកមេរោគកូវីដ-១៩ និងសម្ភារៈបរិក្ខាពេទ្យមួយចំនួន សម្រាប់ទុកចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងការប្រយុទ្ធ ប្រឆំាង ជំងឺកូវីដ-១៩ ។ការទទួលអំណោយនេះបានប្រព្រឹត្តទៅ នៅរសៀល ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ នៅភូមិគ្រឹះសម្តេចផ្ទាល់ ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងលោកជំទាវ ហ៊ាង ដារ័ត្ន បាននាំយកឧបករណ៍តេស្តរហ័ស រកមេរោគកូវីដ-១៩ ចំនួន ២០កេស ស្មើ ៥,០០០ឧបករណ៍ ម៉ាសចំនួន ៥ម៉ឺនម៉ាស និងទែម៉ូម៉ែតចំនួន ២០០ឧបករណ៍ ជូនសម្តេចប្រធានរដ្ឋសភាសម្រាប់ចែកជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនេះសម្តេចពញាចក្រី ហេង សំរិន បាន កោតសរសើរ ចំពោះកាយវិការមនុស្សធម៌របស់លោក យូ ស៊ីម ដែលបានចូលរួម ចំណែកជួយប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈចំាបាច់ដែល ជំងឺកូវីដ-១៩ កំពុងរាតត្បាតនេះ ។ ឧបករណ៍បរិក្ខារទំាងនោះ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមជួយសម្រាលការលំបាកនិងទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វប្បធម៌ចែករំលែក ជួយគ្នា នៅសង្គមខ្មែរ ជាវប្បធម៌ដ៏ល្អ ដែលបានចាក់ឬសយ៉ាងជ្រៅ ក្នុងដួងចិត្តប្រជាពលរដ្ឋគ្រប់រូប។ ពិសេសនៅក្នុងគ្រប់គ្រាលំបាក ដូចជាពេលកូវីដ-១៩នេះជាដើម ពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួម ចំណែកជាមួយរដ្ឋាភិបាលនៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តាម លទ្ធភាពជាថវិកា ជាសម្ភាររួមនឹងកម្លំាងទឹកចិត្តតាម រយៈការ ស្ម័គ្រចិត្ត បំពេញការងារសង្គមក្នុងបេសកកម្មក្រុមគ្រូពេទ្យអាវស ជាដើមនោះ៕ដោយ៖ ហេង សម្បត្តិ










