វៀតណាមធានាថា មានសាំងគ្រប់គ្រាន់
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាមបានប្រកាសពីការធានាថា វៀតណាមមានប្រេងសាំងគ្រប់គ្រាន់សម្រាប់ត្រីមាសទី២ ទោះបីជាមិនមានការផ្គត់ផ្គង់ពីរោងចក្រចម្រាញ់ Nghi Son ក៏ដោយ។
រោងចក្រចម្រាញ់ប្រេងដែលមានចំនួនប្រហែលមួយភាគបីនៃការផ្គត់ផ្គង់ក្នុងស្រុកមួយនេះ គ្មានគម្រោងចែកចាយផលិតផល ក្នុងខែមេសា និងឧសភា ខាងមុខនេះទេ។ ក្រុមហ៊ុនក៏មិនបានបញ្ជាក់ច្បាស់ពីផែនការផលិតរបស់ខ្លួនដែរ នៅពេលបន្ទាប់នេះគឺជាអ្វីដែលក្រសួងបានរាយការណ៍ទៅសមាជិកសភា កាលពីថ្ងៃអង្គារទី១៥ មីនា។
សម្រាប់ហេតុផលនេះ ក្រសួងនឹងមិនផ្តោតពីការផ្គត់ផ្គង់របស់ Nghi Son សម្រាប់ត្រីមាសទីពីរនោះទេ ប៉ុន្តែនឹងធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ “នៅក្នុងគ្រប់សេណារីយ៉ូ”។ ក្រសួងថា បានប្រគល់ភារកិច្ចឱ្យក្រុមហ៊ុនចែកចាយប្រេងសាំងចំនួន ១០ ដើម្បីបង្កើនកូតានាំចូលរបស់ខ្លួនចំនួន ២.៤ លានម៉ែត្រគូបសម្រាប់ត្រីមាសទីពីរ ឬ ៦ខែចុងក្រោយនៃឆ្នាំ២០២២។
ការផ្គត់ផ្គង់ប្រេងសាំងរបស់វៀតណាមបានជួបនឹងការលំបាកក្នុងរយៈពេលពីរខែចុងក្រោយនេះ មួយផ្នែកដោយសារតែវិបត្តិសាច់ប្រាក់បានបង្ខំឱ្យរោងចក្រចម្រាញ់ Nghi Son ដែលជារោងចក្រមួយក្នុងចំណោមរោងចក្រទាំងពីរនៅក្នុងប្រទេសនេះ កាត់បន្ថយផលិតកម្មពី ១០៥ភាគរយមក ៨០ភាគរយ បន្ទាប់មក គឺត្រឹម ៥៥ភាគរយ។
ជាមួយនឹងវិបត្តិរុស្ស៊ី-អ៊ុយក្រែន ដែលនាំឱ្យតម្លៃប្រេងនៅវៀតណាម បានឡើងថ្លៃខ្លាំង គឺ ២៩៨២០ដុង ឬ ១.៣០ដុល្លារអាមេរិក។
ជាការឆ្លើយតប រដ្ឋាភិបាលវៀតណាមបានស្នើទៅសមាជិកសភាឲ្យអនុវត្តការកាត់បន្ថយពន្ធបរិស្ថាន ៥០ភាគរយលើប្រេងសាំង និងប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយតម្លៃ៕ ប្រភពពី VNexpress ដោយសារ៉ាត