រុស្ស៊ីដាក់បញ្ចូលមេដឹកនាំពិភពលោកជាច្រើនរូបទៅក្នុងបញ្ជីខ្មៅ ក្នុងនោះរួមមានទាំងលោក ចូ បៃដិន
ឡុងដ៍៖ ប្រទេសរុស្ស៊ីនៅថ្ងៃអង្គារទី១៥ខែមីនាបានបញ្ជាក់ថា ខ្លួនបានដាក់បញ្ចូលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និង នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ឌ្រូដូ ក៏ដូចជា មន្ត្រី កំពូលៗអាមេរិកជាច្រើនទៀត ទៅក្នុងបញ្ជីឈ្មោះនៃបុគ្គល ដែល ត្រូវបានហាមឃាត់ចូលមកក្នុងប្រទេសរុស្ស៊ី។
ការដាក់បម្រាមរបស់រុស្ស៊ីខាងលើនេះ ត្រូវបានធ្វើឡើងជាការ ឆ្លើយតបទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើក្រុមមន្ត្រីរុស្ស៊ី។ បន្ថែមលើនេះ ក្រសួងការបរទេសរុស្ស៊ីក៏បានដាក់ បញ្ចូល លោក ឌ្រូដូ ទៅក្នុងបញ្ជីឈ្មោះនៃបុគ្គល ជាប់ទណ្ឌកម្ម ផងដែរ។
ទោះបីជាយ៉ាងណា គេមើលឃើញថា បម្រាមនេះហាក់ត្រឹម ជានិមិត្តរូបប៉ុណ្ណោះ ពីព្រោះក្រសួងការបរទេសរុស្ស៊ីផ្ទាល់ បានអះអាងថា ខ្លួននៅតែរក្សាទំនាក់ទំនងផ្លូវការ ហើយថា បើចាំបាច់ ការទំនាក់ទំនង ឬកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយ អ្នក ដែលជាប់បម្រាមអាចនឹងត្រូវធ្វើឡើង។
គួរបញ្ជាក់ថា អមជាមួយលោក ចូ បៃដិន មន្ត្រីជាន់ខ្ពស់ អាមេរិក ជាច្រើននាក់ទៀត ក្នុងនោះមានរដ្ឋមន្ត្រីការពារជាតិ លោក ឡយដ៍ អូស្ទីន នាយក CIA លោក វីលៀម ប៊ឺន ទីប្រឹក្សា សន្តិសុខជាតិលោក ជែក ស៊ូលីវ៉ាន និងអតីតរដ្ឋមន្ត្រី ការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន ក៏ត្រូវបានហាម ចូលជាន់ទឹកដីរុស្ស៊ីផងដែរ៕
ប្រភព៖ Reuters ប្រែសម្រួលដោយ៖ ឈឹម ទីណា



