នៅថៃ មានមនុស្សស្លាប់ ព្រោះកូវីដ ៧០នាក់ទៀត
បាងកក៖ ក្រសួងសុខាភិបាលថៃបានប្រកាស នាព្រឹកថ្ងៃទី១៥ មីនា ២០២២នេះថា ថៃមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន ៧០នាក់បន្ថែមទៀត ក្នុងពេល ២៤ម៉ោងមកនេះ។
រីឯករណីឆ្លងថ្មីវិញ ក្រសួងថា មាន ២៣៩៤៥នាក់ទៀត នាំឲ្យករណីវិជ្ជមានសរុបនៅថៃ កើនដល់ ៣,២៥០,៦៤២នាក់ហើយ។
ជាមួយនឹងការស្លាប់ ៧០នាក់ទៀត នាំឲ្យថៃមានមនុស្សស្លាប់ព្រោះជំងឺកូវីដ កើនដល់ ២៣៩១៨នាក់ហើយ ក្នុងនោះ គ្រាន់តែដើមឆ្នាំ២០២២ មកដល់ពេលនេះ មាន២២២០នាក់។
ថៃធ្លាប់មានមនុស្សស្លាប់ក្នុងមួយថ្ងៃ ដល់ទៅ ៣១២នាក់ កាលពីថ្ងៃទី១៣ សីហា ២០២១។ ថៃមានករណីកូវីដ១៩ លើកដំបូង កាលពីដើមឆ្នាំ២០២០៕ សារ៉ាត




លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ