ចិនជំរុញឱ្យអាមេរិកចាត់វិធានការជាក់ស្តែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងនៅអ៊ុយក្រែន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃអង្គារបានជំរុញឱ្យសហរដ្ឋអាមេរិកខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងនៅអ៊ុយក្រែន។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេស លោក Zhao Lijian បាននិយាយថា រដ្ឋាភិបាលអាមេរិកបានជូនដំណឹងដល់អង្គការណាតូ និងសម្ពន្ធមិត្តអាស៊ីមួយចំនួនថា រុស្ស៊ីបានស្នើសុំជំនួយផ្នែកយោធា និងសេដ្ឋកិច្ចពីប្រទេសចិន ហើយថា ចិនបានយល់ព្រម។ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក៏បានអះអាងដែរថា សហរដ្ឋអាមេរិកបានចាត់វិធានការនេះ ដើម្បីបង្កើនការលាតត្រដាងនៃការស៊ើបការណ៍សម្ងាត់របស់ខ្លួន ដែលជាមធ្យោបាយមួយ ក្នុងការប្រឆាំងនឹងព័ត៌មានមិនពិត។ ដោយកត់សម្គាល់ថា រុស្ស៊ីបានបដិសេធការស្នើសុំជំនួយយោធាពីប្រទេសចិននោះ លោក Zhao បាននិយាយថា សហរដ្ឋអាមេរិកបានបង្កើត និងផ្សព្វផ្សាយព័ត៌មានមិនពិតពីពេលមួយទៅពេលមួយ ហើយសកម្មភាពបែបនេះគឺគ្មានវិជ្ជាជីវៈ គ្មានសីលធម៌ និងគ្មានការទទួលខុសត្រូវ។

មន្រ្តីជាន់ខ្ពស់ចិនរូបនេះបន្ថែមថា ការអនុវត្តបែបនេះរបស់ពួកគេនឹងធ្វើឱ្យសហរដ្ឋអាមេរិកត្រូវបានគេមើលងាយបន្ថែមទៀតក្នុងពិភពលោក ហើយថា ទីក្រុងវ៉ាស៊ីនតោនគួរតែឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅលើតួនាទីដែលខ្លួនបានដើរតួ ក្នុងការអភិវឌ្ឍន៍វិបត្តិអ៊ុយក្រែន និងខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងនៅអ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner