ក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងការបរទេស រៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្ប ទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្រុម ការងារ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានរៀប ចំ សិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ «ច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ ការរីកសាយភាយអាវុធ មហា ប្រល័យ» ក្រោមអធិបតីភាព ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស ដោយមានការចូលរួម ពីតំណាងអង្គការ មិនមែនរដ្ឋាភិបាលបរទេស នៅកម្ពុជា និងតំណាងមកពីក្រសួងមហាផ្ទៃ ព្រមទាំងអ្នកសារព័ត៌ មាន សរុបចំនួន ១៧៨នាក់។

្នក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៦ខែមីនា ឆ្នាំ២០២២បាបបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវ បានរៀបចំឡើងស្របតាមការប្តេជ្ញាចិត្ត និងការខិតខំ ប្រឹង ប្រែងរបស់កម្ពុជាដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ពាក់ព័ន្ធនឹងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហើយការអនុវត្តកាតព្វកិច្ចនេះ ក៏ឆ្លើយ តបទៅ នឹងស្តង់ដាររបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force – FATF) ផងដែរ។

សិក្ខាសាលាបានផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីពង្រឹង ការយល់ ដឹងអំពីខ្លឹមសារ និងក្របខណ្ឌ គតិយុត្តិ នៃច្បាប់ នេះដល់បុគ្គលរាយការណ៍ ដែលជាអង្គការមិនមែន រដ្ឋា ភិបាលបរទេសនៅកម្ពុជា និងជំរុញឱ្យពួកគេអនុវត្តកាតព្វកិច្ច របស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ក្នុងន័យចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជា និងសហគមន៍អន្តរជាតិ អនុវត្តវិធាន ការបង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ។

សិក្ខាកាមបានពិភាក្សានិងផ្លាស់ប្តូរមតិ ដោយផ្តោតលើនីតិវិធី របស់កម្ពុជា ជាពិសេសបុគ្គលរាយការណ៍ ក្នុងការអនុវត្តតាម សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ៕

ដោយ ៖សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner