ប្រេងសាំងបន្តកើនតម្លៃ (Video Inside)
តម្លៃប្រេងសាំងបានកើនឡើងថែមទៀតខណៈសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបង្កឡើងដោយ ប្រទេសរុស្ស៊ី ត្រូវគេបន្ទោសថាគឺជាដើមចម។ ប្រេងឥន្ធនៈពិភពលោកដែលធ្លាប់បានទិញពីប្រទេសរុស្ស៊ី ត្រូវបានគេបិទមិនឱ្យធ្វើជំនួញជាមួយរុស្ស៊ីឡើយ ដែលបញ្ហានេះបានបង្កឱ្យតម្លៃ ប្រេងលើទីផ្សារឡើងថ្លៃដែលមិនត្រឹមតែកើតមានក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ។
យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រយៈពេល១៥ ថ្ងៃខាងមុខនេះ បានកើនឡើងពី៥០០ទៅ៨០០រៀលបើប្រៀបធៀបនឹងសប្តាហ៍មុន។ តម្លៃប្រេងឥន្ធនៈសម្រាប់ ការលក់ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គឺប្រេងសាំងធម្មតា មានតម្លៃ ៥ពាន់៣០០ រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានកើនឡើងខ្ពស់រហូតដល់ចំនួន៥០០ រៀល …ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៥ពាន់៣០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានកើន ខ្ពស់ចំនួន៨០០រៀល។ តម្លៃប្រេងស៊ុបពែ័រមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មទេ ប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាម ស្ថានីយ៍ខ្លះមានតម្លៃ៥ពាន់៨០០រៀល, ខ្លះ៥ពាន់៨៥០រៀល និងកន្លែងខ្លះទៀត៥ពាន់៩០០ រៀលក្នុងមួយលីត្រ។
មន្ត្រីរាជរដ្ឋាភិបាល បានថ្លែងមុននេះថាគេតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៤ សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។