លោក ហ្សេលេនស្គី និងលោក ម៉ាក្រុង ពិភាក្សាគ្នាតាមទូរស័ព្ទផ្តោត លើការគាំទ្ររបស់បារាំងដល់អ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា លោកបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីពិភាក្សាគ្នាផ្តោតលើការគំាទ្ររបស់ទី ក្រុងប៉ារីសដល់ទីក្រុងកៀវ។

លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើ Twitter ថា លោក និង លោក ម៉ាក្រុងបានពិភាក្សាគ្នាអំពីការគាំទ្រដល់អ៊ុយក្រែន ក្នុង ការ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ជាពិសេសវិស័យ ការពារជាតិ។

បើតាមលោក ហ្សេលេនស្គី ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ការសង្កត់ធ្ងន់ពិសេសមួយត្រូវបានគេដាក់លើតុ ដើម្បីបន្តការ ចរចាដោយសន្តិវិធី ក្នុងគោលបំណងបញ្ចប់ជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី។ បន្ថែមលើនេះ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ទៀតថា យើងត្រូវតែពង្រឹងសម្ពន្ធភាពប្រឆាំងនឹងសង្គ្រាម៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner