កម្ពុជានាំមុខគេនៅអាស៊ីអាគ្នេយ៍ ក្នុងការបើកដំណើរការប្រទេសឡើងវិញយ៉ាងពេញលេញ
អត្ថបទដោយ៖
AMS OneMinute
រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចលុបចោលការបញ្ជាក់ធ្វើតេស្តរកកូវីដ១៩ តាមម៉ាស៊ីន PCR មុនចូលមកកម្ពុជារយៈពេល ៧២ម៉ោង លុបចោលការធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យដំណើរការឡើងវិញនូវការផ្តល់ការទិដ្ឋាការពេលមកដល់ (visa on arrival) សម្រាប់អ្នកដំណើរអន្តរជាតិ ដែលចាប់អនុវត្តចាប់ពីថ្ងៃទី១៧ មីនា ២០២២។
យន្តការនេះបានធ្វើឱ្យកម្ពុជាបានឈានមុខគេម្ដងទៀតនៅអាស៊ីអាគ្នេយ៍ក្នុងការបើកស្វាគមន៍ភ្ញៀវទេសចរណ៍!
កម្ពុជាតូចពិត តែចិត្តទូលាយ 🇰🇭



