សិក្ខាកាម ១៣០នាក់ មកពីអង្គភាពចំណុះយោធភូមិភាគទី៤ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២១ ដោយជោគជ័យ
សៀមរាប ៖ បន្ទាប់ពីបានដំណើរការបើកវគ្គសិក្សាអស់រយៈពេល ៦១ថ្ងៃរួចមក វគ្គហ្វឹកហ្វឺនគបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២១ ត្រូវបានប្រារព្ធពិធីបិទនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅសាលាពលទាហានទី៤ យោធភូមិភាគទី៤ ខេត្តសៀមរាប ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ។
របាយការណ៍បញ្ចប់វគ្គដែលផ្តល់ដោយ ឧត្តមសេនីយ៍ទោ ហង្ស សុខា នាយសេនាធិការរង នាយការិយាល័យអភិវឌ្ឍន៍ កងទ័ពជ់ងគោក បានឲ្យដឹងថា ក្រោមការត្រួតពិនិត្យ វាយតំលៃរបស់គណៈកម្មការ គណៈគ្រប់គ្រង គ្រូយោធាចារ្យ គ្រូឧទ្ទេសនាមវគ្គ ស្តីពីលទ្ធផលពេលបញ្ចប់វគ្គរួមមាន និទ្ទេសល្អ ៥៣រូប និទ្ទេសល្អបង្គួរចំនួន ៥៤រូប និងនិទ្ទេសមធ្យមចំនួន ២៣រូប ។ សិក្សាលើខ្លឹមសារមេរៀនរួមមាន វិធីដាំដំណាំហូបផ្លែ , ការចិញ្ចឹមត្រី , ការបណ្តុះផ្សិត និងការចិញ្ចឹមត្រី , អប់រំចិត្តសាស្ត្រ និងលំហាត់របៀប ។ មានសិក្ខាកាមសរុបចំនួន ១៣០នាក់ មកពីអង្គភាពចំណុះយោធភូមិភាគទី៤ ។
ឧត្តមសេនីយ៍ឯក ពៅ ហេង បានចាត់ទុកថា វគ្គហ្វឹកហ្វឺនគបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២១ ដែលបានប្រារព្ធពិធីបិទនាឱកាសនេះ ជាលទ្ធផលប្រកបដោយផ្លែផ្កា និងផលវិជ្ជមានទៅតាមការរំពឹងទុក ព្រមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ដល់យោធិន នៃ ខ ភ ម និយាយរួម និយាយដោយឡែកសម្រាប់នាយទាហាន នាយទាហានរង និពលទាហានយោធភូមិភាគទី៤ បានទទួលចំណេះដឹងលើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ខ ភ ម ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសំរាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ត្រឹមត្រូវ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឧត្តមសេនីយ៍ឯក ពៅ ហេង បានផ្តាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេៈដឹងពីការរៀនសូត្រទៅបម្រើអង្គភាពខ្លួន និងបន្តផ្សព្វផ្សាយជូនយោធិនរួមអាជីព ខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត ពង្រីកសកម្មភាពអភិវឌ្ឍន៍ឲ្យមានការីកចម្រើនក្នុងអង្គភាពក៏ដូចជាជីវភាពរស់នៅតាមគ្រួសាររបស់ខ្លួនសំដៅរួមចំណែក កសាងលើកស្ទួយសេដ្ឋកិច្ចជាតិ និងប្រែក្លាយចំណេះដឹងខ្លួនឯងផងដែរ ។
ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តខិតខំកសាអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តន៏យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃ ខ ភ ម បញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគទី៤ បានប្រគល់ជូន សហការជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីភូមិ ឃុំ មានសុវត្ថភាព ត្រៀមចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយធម្មជាតិ និងគោរព អនុវត្តន៍វិធាននានារបស់ក្រសួងសុខាភិបាល ទប់ស្កាត់ ការពារ ការរីករាលដាលជំងឺកូវីដ ១៩ ដែលពិភពលោកកំពុងប្រឈម ។
បន្ទាប់មកគណៈអធិបតីបានអញ្ជើ្ញញប្រគល់លិខិតបញ្ជាក់ការសិក្សា ប័ណ្ណសរសើរ លិខិតសរសើរ និងវិញ្ញាប័នបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម និងប្រគល់លិខិតថ្លែងអំណរគុណដល់សប្បុរសជននានាផងដែរ ៕ ប្រភព ៖ ខ ភ ម










