អង្គការណាតូ ចាប់ផ្តើមលេងល្បែងសង្គ្រាមដ៏ធំបំផុត ក្បែរប្រទេសរុស្ស៊ី
ព្រុចសែល៖ អង្គការណាតូបានដាក់ពង្រាយកងទ័ពចំនួន ៣០,០០០នាក់ នាវាចំនួន ៥០គ្រឿង និងយន្តហោះចំនួន ២០០គ្រឿងមកពីប្រទេសសមាជិកចំនួន ២៧ នៅក្នុង ប្រទេសន័រវេស ដើម្បីធ្វើសមយុទ្ធយោធាដែលបានគ្រោង ទុក យូរមកហើយ មានឈ្មោះថា “Cold Response” ដែលបាន ចាប់ ផ្តើមកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយនឹងបន្តរហូត ដល់ ខែមេសាខាងមុខ។
គេហទំព័ររបស់កងកម្លាំងប្រដាប់អាវុធន័រវេសបញ្ជាក់ថា សមយុទ្ធនេះនឹងធានាថា កងកម្លាំងន័រវេស និងសម្ពន្ធមិត្ត មានសមត្ថភាពក្នុងការអនុវត្តប្រតិបត្តិការរួមគ្នាដ៏ស្មុគស្មាញ នៅក្នុងបរិយាកាសដែលមានតម្រូវការ និងស្ថិតក្រោម ស្ថានភាព ដែលមានភាពតានតឹងខ្លាំង។
ទាហានណាតូនឹងសាកល្បងជំនាញរបស់ពួកគេ ដែលកំពុង ប្រតិបត្តិការនៅតំបន់មានទឹកកក រហូតដល់ដែនសមុទ្រ និង ភ្នំដែលគ្របដណ្តប់ដោយទឹកកក។ គោលបំណង សំខាន់នៃ សមយុទ្ធនេះដែរ គឺដើម្បីអនុវត្តការដាក់ពង្រាយ អង្គភាព យោធាទៅកាន់ និងពីឆ្នេរសមុទ្រ ដែលកងកម្លាំងជើង ទឹកនឹងដើរតួនាទីយ៉ាងសំខាន់។
យោងតាមអង្គការណាតូ គោលដៅនៃការធ្វើ សមយុទ្ធ នេះទៀតសោត គឺដើម្បីជួយសម្ពន្ធមិត្ត និងដៃគូអនុវត្ត ឬធ្វើការជាមួយគ្នា សំដៅឱ្យពួកគេត្រៀមខ្លួនសម្រាប់ ស្ថានភាព ណាមួយ។ កងកម្លាំងប្រដាប់អាវុធន័រវេសបន្ថែមថា សមយុទ្ធនេះ គឺជាសង្វៀនកណ្តាលសម្រាប់សាកល្បង ការ ដាក់ ពង្រាយកងកម្លាំងឆ្លើយតបរបស់អង្គការណាតូ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា




