អ៊ុយក្រែន៖ ជំនួបរវាងលោក ហ្សេលេនស្គី និងលោក ពូទីន អាចកើតឡើងបាន ដរាបណាមានការចុះហត្ថលេខា លើ សន្ធិសញ្ញា សន្តិភាព
កៀវ៖ ជំនួយការរបស់ប្រធានាធិបតីអ៊ុយក្រែនលោក មីខែល ផូឡូលីយ៉ាក ថ្លែងថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចនឹង ជួប ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុង សប្តាហ៍ខាងមុខទៀតនេះ។ ប៉ុន្តែលោកអះអាងថា កិច្ចប្រជុំ នោះ អាចកើតឡើងទៅបាន ដរាបណាសន្ធិសញ្ញាសន្តិភាព រវាងទីក្រុងកៀវ និងទីក្រុងម៉ូស្គូត្រូវបានចុះហត្ថលេខា។
លោក ផូឡូលីយ៉ាក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយដូច្នេះថា ដរាបណាការងារលើកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ យើង នឹងចាប់ផ្តើមរៀបចំកិច្ចប្រជុំ… វានឹងកើតឡើងនៅប៉ុន្មាន សប្តាហ៍ខាងមុខនេះ។ លោកបន្ថែមថា ទីតាំងមិនសំខាន់ សម្រាប់ពួកយើងទេ… វាអាចកើតឡើងនៅគ្រប់ទីកន្លែង លើកលែងតែប្រទេសរុស្ស៊ី។ មន្ត្រីអ៊ុយក្រែនរូបនេះបន្ថែមថា ការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពអាចចំណាយពេលខ្លះ ចាប់ពីច្រើនថ្ងៃទៅមួយសប្តាហ៍កន្លះ។ ការដកទ័ពរុស្ស៊ីភ្លាមៗ គឺជាទិដ្ឋភាពសំខាន់មួយនៃកិច្ចព្រមព្រៀងសន្តិភាព។
ទោះជាយ៉ាងណា ការចរចាគឺជាដំណើរការទ្រង់ ទ្រាយធំដែល ពាក់ព័ន្ធ មិនត្រឹមតែរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ូឡូញក៏ ស្ថិតក្នុងចំណោមអ្នកផ្សេងទៀតដែរ។ វាមិនមែនគ្រាន់តែ ជា ការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះទេ… យើងចង់ បង្កើត យន្តការជាក់លាក់មួយ ដែលនឹងធានាសន្តិសុខរបស់ យើងនាពេលអនាគត។
លោក ផូឡូលីយ៉ាក បាន ពន្យល់ថា សូម្បីតែការឈាន ដល់កិច្ចព្រមព្រៀងក៏មិនមានន័យថា បញ្ចប់ជម្លោះដែរ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា


