អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងពង្រឹងបរិបទការងារឲ្យបានល្អប្រសើរបន្ថែមទៀត

ខេត្តកំពង់ធំ ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ខិតខំរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងពង្រឹងបរិបទការងារឲ្យបានល្អប្រសើរបន្ថែមទៀត ។

ការលើកឡើងនេះត្រូវបានឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ របស់រដ្ឋបាលស្រុកប្រាសាទសំបូរ ដើម្បីស្វែងយល់ពីភូមិសាស្រ្ត របៀបរបបការងារ នារសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បានកោតសរសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងសមត្ថកិច្ចជំនាញទាំងអស់ ដែលបានខិតខំបំពេញភារៈកិច្ចក្នុងនាមមន្ត្រីរាជការសាធារណៈ ដោយផ្សារភ្ជាប់ជាមួយទឹកចិត្តពលរដ្ឋក្នុងការផ្តល់សេវាជំនាញ និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានល្អប្រសើរ ជាពិសេសការអនុវត្តផែនការអភិវឌ្ឍន៍ផ្សេងៗ នៅក្នុងមូលដ្ឋាន មានការរីកចម្រើនជាបន្តបន្ទាប់ ៕ ដោយ ៖ ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner