ឯកឧត្តម សោម ស៊ុន ប្រជុំពង្រឹងការងារឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំបន្ទាយស្ទោង

ខេត្តកំពង់ធំ ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បើកកិច្ចប្រជុំនៅឃុំបន្ទាយសស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ស្តីពីសភាពការណ៍ទូទៅ និងបញ្ហាប្រឈមនៅក្នុងឃុំ និងពង្រឹងការងារត្រៀមឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំបន្ទាយស្ទោង នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ។

លោក សូត្រ អ៊ុល ប្រធានគណបក្សឃុំបន្ទាយស្ទោង និងលោក ទិញ វឿន អនុប្រធាន បានឲ្យដឹងពីបញ្ហាប្រឈម ដែលកើតមានឡើងនៅក្នុងឃុំ និងប្រតិទិនការងារក្នុងដំណើរការ ត្រៀមឃោសនាបោះឆ្នោត ឆ្ពោះទៅកាន់ជ្រើសរើសក្រុម ប្រឹក្សាឃុំបន្ទាយស្ទោង ដាក់ជូនអង្គប្រជុំដើម្បីពិភាក្សានិងសម្រេច កិច្ចប្រជុំបានពិភាក្សា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចភារកិច្ចដែលគណបក្ស បានប្រគល់ជូន ។

ឯកឧត្តម សោម ស៊ុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសហការអនុវត្តភារកិច្ចរបស់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំ និងថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ដែលបានបំពេញភារកិច្ចក្នុងការ បម្រើសមាជិកបក្សនិងប្រជាជន បានយ៉ាងល្អប្រសើរ ។

ឯកឧត្តម សោម ស៊ុន បានប្រគល់ភារ កិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្ត ទីមួយ៖ត្រូវបន្តដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជា ជន ។ទីពីរ៖ ត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការឃោសនាការបោះឆ្នោតតាមប្រតិទិន ដែលបានកំណត់ ដើម្បីផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំរបស់គណបក្សប្រជាជនយើងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ និងទីបី៖ បន្តសាមគ្គីសហការគ្នាល្អ ក្នុងការអនុវត្តភារកិច្ចសំខាន់ៗផ្សេងទៀត ដែលគណបក្សបានប្រគល់ជូនដើម្បីឈានឆ្ពោះទៅដណ្តើមយកជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ នៅពេលខាងមុខ ឲ្យបានដាច់ខាត ៕
ដោយ ប៊ុន រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner