ព្រះអាទិត្យរះទ្បើងចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្តនេះ គេឱ្យឈ្មោះថា “សមរាត្រី ឬ Equinox” ពោលគឺជា ពេលវេលាដែលថ្ងៃ និងយប់ មានរយៈពេលស្ទើរតែស្មើគ្នា

អត្ថបទដោយ៖
AMS OneMinute

ព្រះអាទិត្យរះទ្បើងចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្តនេះ គេឱ្យឈ្មោះថា “សមរាត្រី ឬ Equinox” ពោលគឺជា ពេលវេលាដែលថ្ងៃ និងយប់ មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះខែខ្លះថ្ងៃមានរយៈ ពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។

ករណីពិសេសនៅប្រាសាទអង្គរវត្តវិញ នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត។

នៅក្នុងឆ្នាំ២០២២នេះ “សមរាត្រី” នឹងកើតឡើងនៅថ្ងៃទី២១ មីនា ចាប់ពីម៉ោង ៦:៣០នាទីព្រឹក ដែលយើងអាចមើលឃើញ ពីខ្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច)។

ប្រភព៖ Sovanna Kem

ads banner