ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះរាសីស្រុតចុះ។ ថ្ងៃនេះអ្នកទំនងជានឹងត្រូវប្រឈមមុខនឹងការ បោកបញ្ឆោតពីដៃគូ និងមិត្តរួមការងារ ដូច្នេះសូមរៀបចំការងាររបស់អ្នកតាមវិធីមួយ ដើម្បី ជៀសវាងពីស្ថានភាពទ្វេរមុខ។ ក្រៅពីនេះ សូមកុំរស់នៅជាមួយភាពអវិជ្ជមាន។ លោកអ្នកគ្រាន់តែបន្តធ្វើការងាររបស់អ្នក នោះលាភសំណាង និងភាពសមប្រកបនានានឹង កើតឡើងចំពោះអាជីពបាន។ ទន្ទឹមនឹងនេះ សូមកុំច្រានចោលទាំងស្រុងនូវស្ថានភាពចែដន្យ ពីព្រោះមានហេតុការណ៍ខ្លះនឹងផ្តល់ជូនលោកអ្នកនូវផលប្រយោជន៍ល្អ។ ហើយក៏ចូរចងចាំ ថាក្រោមឥទ្ធិពលអារម្មណ៍ អ្នកនឹងអាចធ្វើឲ្យមានកំហុស។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយបន្ទុកការងារឲ្យបានតិច បំផុត។ វានឹងប្រសើរជាងក្នុងការចូលរួមលើសកម្មភាពការងារតែមួយគត់ ដែលមិនតម្រូវឲ្យ ផ្តោតអារម្មណ៍ច្រើន។ សម្រាប់សកម្មភាពដែលប្រញាប់ប្រញាលទាំងអស់ សូមតែប្រុង ​ប្រយ័ត្ន ឬមិនគួរសាកល្បងនោះទេ ពីព្រោះវានឹងធ្វើឲ្យមានហានិភ័យ។ ការសម្រេចចិត្ត ដែលមិនបានគិតគូរ ឬដែលលឿនជ្រុលនោះនឹងអាចនឹងធ្វើឲ្យប៉ះពាល់ដលើកេរ្តិ៍ឈ្មោះអាជី វកម្ម។ ក្រៅពីនេះ សូមគ្រប់គ្រងអារម្មណ៍ឲ្យបានក្នុងកំរិតអតិបរមា ពីព្រោះកំហុសនៅក្នុង ពេលនេះមានឥទ្ធិពលយូរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានហេតុផលអ្វីដែលធ្វើឲ្យអ្នកគួរព្រួយបារម្ភ ពីមុខជំនួញ ឬកិច្ចការងារជ្រុលពេកទេ។ បើទោះបីជាភាពចម្រើនលូតលាស់ដែលអ្នករំពឹង ទុកមិនទាន់អាចកើតឡើងនៅពេលនេះក្តី ក៏វាល្មមគ្រប់គ្រាន់ឲ្យអ្នករីករាយបានដែរ។ ប្រការ ដែលសំខាន់គឺលោកអ្នកនឹងមិនជួបបញ្ហារឹងស្ទះដែលធ្វើឲ្យលំបាកសោះឡើយ។ ក្រៅពីនេះ លោកអ្នកទទួលបានគំនិតដ៏មុតមាំ និងប្រកបដោយភាពច្នៃប្រឌិត ហើយមិនយូរទេគឺអ្នកនឹង អាចស្វែងរកផ្លូវចេញពីស្ថានភាពដែលលំបាក ដោយត្រឹមតែដំណោះស្រាយដ៏សាម័ញ្ញ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងជួបភាពរឹងស្ទះ ដែលភាពរឹង ស្ទះនេះច្រើនតែកើតឡើងពីទំនាក់ទំនងខាងក្នុង។ សូមលោកអ្នកចំណាយពេលវេលាបន្ថែម ពិនិត្យវាយតម្លៃការងារ ហើយត្រូវប្រាកដថាលោកអ្នកបានយល់ច្បាស់នូវស្ថានភាពដែល កំពុងកើតឡើងនៅជុំវិញខ្លួនរបស់អ្នក។ ចំពោះការទទួលខុសត្រូវលើការងារគឺមានភាពចាំ បាច់ណាស់ ពីព្រោះវាជាចំណុចសំខាន់សម្រាប់ភាពជាអ្នកដឹកនាំ និងជាចលករទៅរកភាព ជោគជ័យ។ ក្រៅពីនេះ សូមលោកអ្នកបង្កើនកិច្ចទំនាក់ទំនងតូចធំ ក្នុងក្រៅ ដើម្បីឲ្យអ្នកមាន លទ្ធភាពគ្រប់គ្រង និងផ្តល់លទ្ធផលដល់ការងារបានល្អ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងែនេះល្អជាមធ្យម។ ថ្ងៃនេះហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានឲ្យ

លោកអ្នកកុំឲ្យចុះចាញ់។ បញ្ហាដែលលោកអ្នកនឹងជួបប្រទះទាំងនេះមិនអាចធ្វើឲ្យអ្នកមាន

ការលំបាក ឬជះឥទ្ធិពលទៅដល់លទ្ធផលការងារនោះទេ។ សូមធ្វើការឆ្លើយតបដោយសន្តិ វិធី និងប្រើប្រាស់ចំណេះជំនាញ និងបទពិសោធន៍ជាគោល។ ក្នុងរយៈពេលនេះក៏មាន អំណោយផលដល់ការងារជាក្រុមផងដែរ ដូច្នេះលោកអ្នកមិនចាំបាច់ត្រូវប្រថុយប្រថានលើ ហេតុការណ៍ណាមួយឡើយ ស្នើសុំការពិភាក្សា ឬការចូលរួមពីមនុស្សនៅក្បែរលោកអ្នក។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យរៀបចំការងារ ឲ្យបានល្អ ធ្វើយ៉ាងណាបញ្ចប់ការងារឲ្យទាន់ពេលវេលា។ ភាពយឺតយ៉ាវជាចំណុចអវិជ្ជមាន ដូច្នេះសូមមានភាពរួសរាន់។ លោកអ្នកក៏គួរពិនិត្យមើលគម្រោង និងផែនការអនុវត្តការងារ ជាថ្មី ពីព្រោះភាពផ្លាស់ប្តូរនៅខាងក្រៅ មានលទ្ធភាពរំខានផ្លូវរបស់អ្នក។ ជាការពិត លោក អ្នកកំពុងដើរនៅលើផ្លូវដែលត្រឹមត្រូវ ប៉ុន្តែក៏តម្រូវឲ្យលោកអ្នកពិចារណា និងពឹងផ្អែកជា ពិសេសទៅលើបទពិសោធន៍កន្លងមកដែរ។ ក្រៅពីនេះ មិនគួរច្រានចោលបទពិសោធន៍ការ ងាររបស់មិត្តរួមក្រុមរបស់អ្នកឡើយ។ ប្រសិនបើអ្នកអាចគ្រប់គ្រង និងភាពមានសុទិដ្ឋិនិយម ចំពោះមនុស្សនៅក្បែរ លោកអ្នកនឹងទទួលបានផលចំណេញច្រើន។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះទាំងកិច្ចការរដ្ឋការ ការងារឯកជន និងការរក ស៊ីមានភាពចម្រើនលូតលាស់ណាស់។ លោកអ្នកទទួលបានការគាំទ្រច្រើនពីម​នុស្សក្បែរ ខ្លួន រួមទាំងថ្នាក់លើផងដែរ ដូច្នេះមិនមានអ្វីគួរឲ្យព្រួយបារម្ភ ឬភ័យព្រួយនឹងជំហានដែល នឹងត្រូវបោះចេញនោះទេ។ ការចំណាយដើមទុនក្នុងពេលនេះមានលំនឹងណាស់ ដូច្នេះធ្វើ យ៉ាងណាកុំឲ្យខកខានឳកាស។ ផ្ទុយទៅវិញ លោកអ្នកមិនគួរចាប់យកការងារច្រើនក្នុង ពេលតែមួយ ឬដោះស្រាយករណីក្នុងពេលតែមួយដាច់ខាត។ សូមរៀនពីរបៀបប្រើប្រាស់ ពេលវេលាប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនេះ​ រាល់ការផ្តល់ជូននានាមានអំណោយផល ល្អណាស់ ដូច្នេះសូមរីករាយទទួលយកអំណរយ៉ាងពេញលេញក្នុងថ្ងៃនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ នៅថ្ងៃនេះលោកអ្នកមិនចាំបាច់ទន្ទឹងរងចាំ ឬសង្ឃឹមទៅលើ កិច្ចទំនាក់ទំនង ឬការជួយជ្រោមជ្រែងពេកនោះទេ ពីព្រោះទំនាក់ទំនងនេះហាក់មិនភាព ជាក់លាក់នោះទេ។ ទន្ទឹមនឹងនេះ សូមជៀសឲ្យបានពីមតិរិះគន់ ហើយបើទោះនិយាយស្តីអ្វី គួរធ្វើដោយភាពរម្យទម្យ និងទំនួលខុសត្រូវ។ ប្រសិនបើអ្នកអាចគ្រប់គ្រងករណីទាំងនេះ បាន នោះអាជីពរបស់អ្នកនឹងទទួលបានផ្លែផ្កាណាស់។ ក្នុងនោះ សូមលោកអ្នកចងចាំថា កំហុសអាចកើតឡើងដោយផុយស្រួយណាស់ ដូច្នេះវាអាស្រ័យលើអ្នក ថាអាចគ្រប់គ្រង ដំណើរការនេះយ៉ាងណា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកពោរពេញទៅដោយ ភាពសុទិដ្ឋិនិយម ដូច្នេះអ្នករំពឹងថាទទួលបានភាពជោគជ័យធំសម្បើមណាស់។ ក្នុងនោះ អនាគតការងាររបស់អ្នកក៏កំពុងមានសញ្ញាណយ៉ាងរឹងមាំផងដែរ។ ស្របពេលនឹងឳកាសល្អ នេះសូមកុំបោះបង់ចោលការខិតខំប្រឹងប្រែង ហើយការរៀនសូត្រស្រង់យកបទពិសោធន៍ ​បន្ថែមក៏ជាចំណុចល្អប្រសើរណាស់ផងដែរ។ លោកអ្នកក៏អាចនឹងត្រូវចាកចេញទៅឆ្ងាយ ដូច្នេះសូមត្រៀមការងារទាំងអស់ឲ្យបានរួចរាល់។ ដោយឡែក ចំពោះទំនាក់ទំនងផ្ទាល់ខ្លួន មានភាពរស់រវើកណាស់ សេចក្តីសុខថ្ងៃនេះមានពេញបរិបូណ៍។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកក្នុងថ្ងៃនេះអាចនឹងដំណើរការទៅ បានដោយជោគជ័យ។ លោកអ្នកមានមនុស្សនៅក្បែរខ្លួនដែលគួរឲ្យទុកចិត្ត ហើយពួកគេក៏ អាចធ្វើការជ្រោមជ្រែងលោកអ្នកបានគ្រប់កាលទេសផងដែរ។ ប៉ុន្តែស្របពេលជាមួយគ្នានេះ អ្នកអាចជួបការលំបាកតិចតួច ដែលទាក់ទងនឹងការបំពេញកាតព្វកិច្ចធម្មតារបស់អ្នក។ ប្រហែលជាអ្នកនឹងត្រូវប្រឈមជាមួយនឹងការផ្លាស់ប្តូរ និងការជ្រែតជ្រៀករបស់ដៃគូប្រកួត។ ក្នុងពេលនេះ វាកាន់តែប្រសើរប្រសិនបើអ្នកគ្រប់គ្រងការទំនាក់ទំនងឲ្យបានតូចចង្អៀត ពីព្រោះវាគ្មានហេតុផលដែលអ្នកត្រូវចំណាយពេលលើរឿងនេះពេកនោះទេ ដោយសារ លោកអ្នកមានសមត្ថភាព និងលទ្ធភាពដោយខ្លួនឯង។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នកក្នុងពេលនេះមានដំណើរការល្អ ជាប្រក្រតី លោកអ្នកក៏រំពឹងថាទទួលបានទំនុកចិត្តយ៉ាងច្រើនពីមនុស្សរួកក្រុម ក៏ដូចជាអតិថិ ជនផងដែរ។ ថ្ងៃនេះមានបញ្ហាមួយចំនួនអាចនឹងកើតឡើង ប៉ុន្តែភាពលំបាកនេះមិនអាចនឹង ជ្រៀតជ្រែកដល់ផលប្រយោជន៍ ឬរំខានគោលដៅរបស់អ្នកបានទេ។ អ្នកគួរចំណាយពេល វេលាខ្លះដោះស្រាយហេតុការណ៍នោះឲ្យបានរួចរាល់។ ភាពកក់កុញនៃការងារ ក៏ដូចជា បញ្ហានឹងបង្ករភាពរអាក់រអួល។ ប្រសិនបើអ្នកនៅរវាងពេលព្រឹកលោកអ្នកមិនសូវទទួល បានផ្លែផ្កាយ៉ាងណាក្តី សូមកុំទាន់បោះបង់ការងារ ពីព្រោះនៅពេលបន្ទាប់មកអ្វីៗនឹងសុទ្ធតែ លាភសក្ការៈ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុត សម្រាប់ការពិភាក្សា ចរចា ឬការថ្លៃងសន្ទរកថា។ លោកអ្នកអាចធ្វើឲ្យមនុស្សនៅក្បែរខ្លួន ស្រលាញ់រាបអាន មានទំនុកចិត្ត និងគាំទ្រការងាររបស់អ្នកតាមរយៈពាក្យសំដីដែលប្រកប ដោយហេតុផល។ ប៉ុន្តែលោកអ្នកក៏មិនគួរធ្វើឲ្យមានការភ្ញាក់ផ្អើល ឬភាពខុសប្លែកគ្នាទៅលើ ជំហានការងារនោះដែរ។ អ្នកមិនអាចចេះតែធ្វើអ្វីតាមចិត្ត ដោយគ្មានមូលដ្ឋាននោះទេ។ ក្រៅពីនេះ ប្រសិនបើអ្នកមានពេលវេលាដើម្បីចូលរួមក្នុងការងារសហគមន៍ ការងារជាក្រុម ឬចូលចូលសិក្ខាសាលាបណ្តុះបណ្តាល គឺកាន់តែល្អប្រសើរបំផុត។

ចំណាំ៖

ឆ្នាំទាំងជា៣ មមីវក កុរា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំនឹងកើតឡើង ចំពោះការងាររបស់អ្នក។ ក្នុងនោះភាពជោគជ័យគឺស្ថិតនៅលើផ្លូវរបស់អ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner