សម្តេចតេជោ៖ ខ្ញុំមិនចេញបញ្ជាណាមួយឱ្យប្រជាពលរដ្ឋខ្មែររស់នៅអ៊ុយក្រែន នាំគ្នារត់ចោលប្រជាជនអ៊ុយក្រែន នោះទេ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា ខ្ញុំមិនចេញបញ្ជាណាមួយឱ្យប្រជាពលរដ្ឋខ្មែររស់នៅអ៊ុយក្រែន នាំគ្នារត់ចោលប្រជាជនអ៊ុយក្រែន នោះទេ ។ សម្ដេចថា ពលរដ្ឋដែលនៅក្រៅប្រទេសគួរកុំរត់ចោលប្រទេសដែលខ្លួនកំពុងនៅពេលគេជួបទុក្ខ គួររួមសុខរួមទុក្ខជាមួយគ្នា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចរបស់សម្ដេច គឺមិនចង់ឱ្យពលរដ្ឋរបស់កម្ពុជាចាកចេញពីប្រទេសដែលជួបការលំបាកនោះទេ ដោយថា ដើម្បីបង្ហាញនូវសាមគ្គីភាព និងការរួមសុខរួមទុក្ខជាមួយប្រទេសទាំងនោះ។

សម្តេចបន្តថា ជាក់ស្តែងស្ថានភាពសង្រ្គាមនៅអ៊ុយក្រែន មានពលរដ្ឋខ្មែរចំនួន ២៣គ្រួសារនៅទីនោះ ហើយសម្ដេច ពុំមានគោលការណ៍ណាមួយ ឱ្យជម្លៀសពួកគេចេញនោះទេ។ សម្ដេចបន្តថា៖ នៅពេលប្រទេសគេសុខ យើងនៅជាមួយគេ ក៏ប៉ុន្តែពេលគេមានការលំបាកបន្តិចបន្តួចយើងបែរជារត់ចេញពីគេ។ រឿងនេះគឺទៅមិនរួចទេ។

សម្តេចតេចៅ នាយករដ្ឋមន្ត្រី ក៏បានរំលឹកដែរថា កាលពីមុនពេលផ្ទុះកូវីដ និស្សិតយើង បាននាំគ្នារត់ចេញពីប្រទេសចិន ហើយដល់ពេលឥឡូវ ចង់ទៅរៀនវិញ គឺមានការលំបាក ដូច្នោះយើងគួរកុំរត់ចោលគ្នា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner