វៀតណាមត្រៀមចាក់វ៉ាក់សាំងដល់កុមារ ៣ឆ្នាំ

ហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បាន បញ្ជាឱ្យក្រសួងសុខាភិបាល រៀបចំប្រព័ន្ធការពារកុមារ ចាប់ពីអាយុ ៣ឆ្នាំ ប្រឆាំងនឹង ជំងឺកូវីដ១៩(Covid-19)។

ក្រសួងសុខាភិបាលមានភារកិច្ច «សិក្សា» នូវអ្វីដែលត្រូវធ្វើ ដើម្បី ចាក់វ៉ាក់សាំងកុមារតូច នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែល ចេញដោយការិយាល័យរដ្ឋាភិបាល កាលពីចុងសប្តាហ៍។

នាយករដ្ឋមន្រ្តីក៏បានបញ្ជាឱ្យអាជ្ញាធរសុខាភិបាលផ្តល់ការចាក់វ៉ាក់សាំង ដូសទី២ ដល់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ និង ថ្នាំទី ៤ ដល់មនុស្សពេញវ័យ។

ប្រទេសវៀតណាមបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង Pfizer ចំនួន ២១,៩លានដូស សម្រាប់កុមារអាយុពី ៥-១១ ឆ្នាំ៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner